លក្ខខណ្ឌសម្រាប់បង្កើតកំប៉ុង "កូកា-កូឡា" ផ្ទាល់ខ្លួន

[យុទ្ធនាការ៖ ចែករំលែកកូកា-កូឡា]

សំខាន់៖ សូមអានលក្ខខណ្ឌទាំងនេះ ("លក្ខខណ្ឌ") មុនពេលចូលរួមក្នុងយុទ្ធនាការ ("យុទ្ធនាការ") ដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដោយផ្ទាល់ ឬតាមរយៈតំណាងដែលមានការអនុញ្ញាត (ហៅជារួមថា "អ្នករៀបចំ")។ តាមរយៈការចូលរួម អ្នកបញ្ជាក់ថាអ្នកបានអាន យល់ និងយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។

ក. លក្ខខណ្ឌនៃការចូលរួម

យុទ្ធនាការនេះធ្វើឡើងផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ហើយបើកចំហជាសាធារណៈសម្រាប់បុគ្គលដែលបំពេញតាមលក្ខណៈដូចខាងក្រោម ("អ្នកចូលរួម")៖

  • ត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ
  • ត្រូវតែទទួលយកលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលពាក់ព័ន្ធ។
  • អ្នកចូលរួមដែលមានអាយុពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ត្រូវតែបញ្ជាក់ថាពួកគេមានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់ដើម្បីចូលរួម។ អ្នករៀបចំរក្សាសិទ្ធិក្នុងការស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាណាព្យាបាលសម្រាប់អ្នកចូលរួមដែលមានអាយុពី ១៣ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ។

ខ. រយៈពេលយុទ្ធនាការ

យុទ្ធនាការនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ ឬរហូតដល់អស់ការពីស្តុក​ ("រយៈពេលយុទ្ធនាការ")។

ចំណាំ៖ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅតាមទីតាំងផ្សេងៗទូទាំងប្រទេសកម្ពុជា ដោយទីតាំងនីមួយៗមានកាលវិភាគ និងវិធីសាស្រ្តចូលរួមរៀងៗខ្លួន។

គ. របៀបចូលរួម

  1. ទិញផលិផល កូកា-កូឡា រសជាតិដើម ចំណុះ 330ml ឬ 600ml ឬ 1.5L ដូចដែលបានបញ្ជាក់ដោយហាងលក់រាយដែលចូលរួម។
  2. យកបង្កាន់ដៃមកស្តង់យុទ្ធនាការ។
  3. បុគ្គលិកនៅស្តង់នឹងផ្ទៀងផ្ទាត់បង្កាន់ដៃ និងផ្តល់លេខកូដសម្រាប់ប្ដូរយកកំប៉ុងកូកា-កូឡា ដែលមានឈ្មោះដែលអ្នកចង់បានតាមរយៈគេហទំព័រ។
  4. ស្កេន QR Code នៅលើស្លាកផលិតផលដែលចូលរួមយុទ្ធនាការ ចុះឈ្មោះនៅលើគេហទំព័រ បញ្ចូលឈ្មោះដែលអ្នកចង់បាន និងបញ្ចូលលេខកូដដែលបានមកពីបុគ្គលិកដើម្បីបញ្ជាក់កំប៉ុងផ្ទាល់ខ្លួនរបស់អ្នក។
  5. ទទួលយកកំប៉ុងដែលដាក់ឈ្មោះដែលអ្នកចង់បានពីបុគ្គលិកនៅស្តង់។
  6. អតិថិជនម្នាក់អាចទទួលបានកំប៉ុងដែលដាក់ស្នើឈ្មោះបានច្រើនបំផុតត្រឹមតែ 4 ប៉ុណ្ណោះ។

ចំណាំ៖

  • រយៈពេលដំណើរការអាចប្រែប្រួលអាស្រ័យលើចំនួនអតិថិជនដែលបានតម្រង់ជួររងចាំ។
  • ទីតាំងនីមួយៗអាចមានវិធីសាស្រ្តចូលរួមខុសគ្នា។
  • ឈ្មោះដែលមិនសមរម្យ ឬមិនត្រូវបានអនុម័តនឹងត្រូវបានបដិសេធ។ អ្នកអាចស្នើសុំបោះពុម្ពឡើងវិញ។ បុគ្គលិកមានសិទ្ធិអំណាចចុងក្រោយក្នុងការអនុម័តឈ្មោ

ឃ. លក្ខខណ្ឌផ្សេងៗ

  • សម្ភារៈផ្សព្វផ្សាយទាំងអស់ រួមទាំងការចូលរួម គឺជាផ្នែកមួយនៃលក្ខខណ្ឌទាំងនេះ។ ក្នុងករណីមានភាពខុសគ្នា លក្ខខណ្ឌទាំងនេះមានអាទិភាព។
  • ការសម្រេចចិត្តរបស់អ្នករៀបចំលើគ្រប់បញ្ហាដែលទាក់ទងនឹងយុទ្ធនាការគឺចុងក្រោយ និងមានកាតព្វកិច្ច
  • ទិន្នន័យផ្ទាល់ខ្លួន (រួមទាំងរូបថត) ដែលប្រមូលបានអាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រង និងផ្សព្វផ្សាយយុទ្ធនាការ រួមទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ តាមរយៈការចូលរួម អ្នកយល់ព្រមតាមលក្ខខណ្ខសម្រាប់គោលបំណងទាំងនេះ។
  • រាល់ការផ្លាស់ប្តូរច្បាប់នឹងត្រូវបានប្រកាសតាមរយៈទំព័រ Facebook របស់កូកា-កូឡា កម្ពុជា
  • ប្រសិនបើផ្នែកណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ ឬមិនអាចអនុវត្តបាន នោះបទប្បញ្ញត្តិដែលនៅសល់នឹងនៅតែមានប្រសិទ្ធភាព។
  • លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់កម្ពុជា។ រាល់វិវាទនឹងត្រូវបានដោះស្រាយនៅក្នុងតុលាការកម្ពុជា។
  • សម្រាប់គោលការណ៍ឯកជនភាព សូមចូលទៅកាន់៖ https://www.coca-cola.com/kh/kh/legal/privacy-policy
  • អ្នករៀបចំមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលទាក់ទងនឹងការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬឧបករណ៍ដែលប្រើដើម្បីចូលរួមនោះទេ។
  • សម្រាប់សំណួរ ឬបញ្ហាទាក់ទងនឹងការចុះឈ្មោះ សូមទាក់ទងអ្នករៀបចំតាមរយៈទំព័រ Facebook របស់កូកា-កូឡា កម្ពុជា