ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លក្ខខណ្ឌនៃកម្មវិធីឈ្នះរង្វាន់
១. ឈ្មោះកម្មវិធីឈ្នះរង្វាន់៖ “Coca‑Cola Epic KPOP Promote”
២. អំឡុងពេលនៃកម្មវិធី៖ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ម៉ោង ២៤:០០ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
៣. ផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់៖ កូកា-កូឡា រសជាតិដើម ចំណុះ ៣៣០ ម.ល ហ្វាន់តារសជាតិក្រូច ចំណុះ ៣៣០ ម.ល ហ្វាន់តារសជាតិផ្លែឈើ ចំណុះ ៣៣០ម.ល ហ្វាន់តារសជាតិទំពាំងជូរ ចំណុះ ៣៣០ ម.ល និងស្ព្រៃ ចំណុះ ៣៣០ ម.ល (ដោយការវេចខ្ចប់ ពិសេសត្រូវបានទទួលស្គាល់ពី វិទ្យាស្ថានស្តង់ដារកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)
៤.ទីតាំងកម្មវិធី៖ ទូទាំងប្រទេសកម្ពុជា
៥. ប្រភេទកម្មវិធី៖ ស្កេន ដើម្បីមានឱកាសឈ្នះរង្វាន់
៦. អ្នកដែលអាចចូលរួមបាន៖
- អ្នកដែលអាចចូលរួម៖
- អតិថិជនអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ទិញផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ក្នុងអំឡុង ពេលកម្មវិធី។ សម្រាប់អ្នកចូលរួមដែលមានអាយុក្រោម១៦ឆ្នាំ តាមរយៈការចូលរួមក្នុងការ កម្មវិធីនេះអ្នកចូលរួម បានប្រកាសថាពួកគេបានទទួលការអនុញ្ញាតពីមាតាបិតារបស់ពួកគេ ឬអាណាព្យាបាលស្របច្បាប់ ដើមី្បចូលរួមក្នុងកម្មវិធីនេះ ហើយនឹងគោរពតាមខ និងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តនៅក្នុងកម្មវិធី។
- ត្រូវមានសញ្ជាតិខ្មែរ និងស្នាក់នៅក្នុងប្រទេសកម្ពុជា
- ត្រូវមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែន ដែលមានសុពលភាព។
- អ្នកដែលមិនអាចចូលរួម៖ បុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ក្រុមហ៊ុន កូកា-កូឡា) ដៃគូសហការ ភ្នាក់ងារក្រុមហ៊ុនពាណិជ្ជកម្មដែលបានចូលរួមរៀបចំកម្មវិធីនេះឡើង និងក្រុមគ្រួសាររបស់ពួកគាត់ (ស្វាមី ភរិយា ឪពុកម្តាយ បងប្អូនបង្កើត និងកូន ) នឹងមិនមានសិទ្ធិ ចូលរួមក្នុងកម្មវិធីនេះឡើយ។
៧. រង្វាន់៖
រង្វាន់ | ចំនួន | របៀបឈ្នះ |
---|---|---|
រង្វាន់ទី១ | ||
ដំណើរកំសាន្តទៅប្រទេសកូរ៉េ | ១ | ចាប់ឆ្នោតពេលចប់ប្រម៉ូសិន |
រង្វាន់ទី ២ | ||
ទូរស័ព្ទដៃ Iphone 15 Pro Max 256GB | ១៨ | ឈ្នះរៀងរាល់សប្តាហ៍ |
រង្វាន់ទី៣ | ||
Pro-Bowling Voucher ($5) | ២៨៣០ | ឈ្នះភ្លាមៗ |
Legend E-ticket ($5) | ៧២៩០ | ឈ្នះភ្លាមៗ |
Major E-ticket ($4) | ៥០០០ | ឈ្នះភ្លាមៗ |
Grab Transportation 50% off up to $2 | ២០,០០០ | ឈ្នះភ្លាមៗ |
Grab Food Promote Code $3 discount with Mini order $8 | ២០,០០០ | ឈ្នះភ្លាមៗ |
Food Panda Voucher ($3) | ២០,០០០ | ឈ្នះភ្លាមៗ |
កាសទូរស័ព្ទ AirPods Pro (2nd generation) | ៩៥ | ឈ្នះភ្លាមៗ |
កកាតទូរស័ព្ទស្មាត ($1) | ១៨០,០០០ | ឈ្នះភ្លាមៗ |
- រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបាននោះឡើយ។
៨. ព័ត៌មានលម្អិត និងបទប្បញ្ញត្តិទាក់ទិនកម្មវិធីឈ្នះរង្វាន់៖
៨.១. នីតិវិធីសម្រាប់អតិថិជន៖
អតិថិជនដែលបានជាវផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ និងរកឃើញកូដក្រោមក្រវិលកំប៉ុង ដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់ ហើយនឹងទទួលឃើញសារលើគេហទំព័រដូចខាងក្រោម៖
- សូមអរគុណចំពោះការចូលរួម។ លេខកូដរបស់អ្នកនឹងចូលរួមការចាប់ឆ្នោតប្រចាំសប្តាហ៍ សម្រាប់ឱកាសឈ្នះទូរស័ព្ទដៃ Iphone 15 Pro Max 256GB និងការចាប់ឆ្នោតចុងក្រោយ សម្រាប់ឱកាសឈ្នះដំណើរកំសាន្ត KPOP IDOL។
- ឈ្នះ $5 Voucher ពី Pro Bowling។ សូមប្រើលេខកូដនេះ សម្រាប់បើករង្វាន់អោយបាន មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅ Pro Bowling។
- ឈ្នះ $5 E-Ticket ពីរោងកុន Legend។ សូមប្រើលេខកូដនេះ សម្រាប់បើករង្វាន់អោយបាន មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅរោងកុន Legend។ សំបុត្រកុនមិនអាចប្រើនៅ Legend Mega Mall 271។
- ឈ្នះ $4 E-Ticket ពីរោងកុន Major Cineplex ។ សូមប្រើលេខកូដនេះ សម្រាប់បើករង្វាន់ អោយបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅ Major Cineplex ។
- ឈ្នះការបញ្ចុះតម្លៃលើម្ហូបអាហារ $3 ពី Grab Food ជាមួយការទិញយ៉ាងហោចណាស់ $8។ សូមប្រើលេខកូដនេះ សម្រាប់បើករង្វាន់អោយបានមុនថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៤។
- ឈ្នះការបញ្ចុះតម្លៃដឹកជញ្ជូន 50% រហូតដល់ $2 ពី Grab។ សូមប្រើលេខកូដនេះ សម្រាប់បើក រង្វាន់ឲ្យបានមុនថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៤។
- ឈ្នះ $3 Voucher ពី Food Panda។ សូមប្រើលេខកូដនេះ សម្រាប់បើករង្វាន់អោយបាន មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
- ឈ្នះ Aiprod Pro ជំនាន់ 2។ ក្រុមការងារនឹងទាក់ទងអ្នកតាមរយៈទូរស័ព្ទដៃដែលអ្នកបានចុះក្នុងគេហទំព័ប្រូម៉ូសិន ។
- ឈ្នះកាតបញ្ចូលលុយ Smart $1។ សូមប្រើលេខកូដនេះ ដើម្បីបញ្ចូលលុយដោយចុច៏*១២០៣* លេខកូដ១៤ខ្ទង់ និងសញ្ញា#។
៨.២. របៀបចូលរួមលេងកម្មវិធី
១. ដើម្បីចូលរួមក្នុងកម្មវិធី៖
ជំហានទី ១៖ ស្កេនកូដ QR នៅលើកំប៉ុងជាមួយកាមេរ៉ាទូរស័ព្ទដៃ ឬកម្មវិធីស្កេន QR កូដ ។
ជំហានទី ២៖ អ្នកនឹងឃើញគេហទំព័រ ក្រុមហ៊ុនកូកា-កូឡា សូមបង្កើតគណនីជាមួយ៖
- Gmail ឬ FaceBook ឬទូរស័ព្ទចល័ត ដោយផ្តល់ព័ត៌មានដូចជា៖
- នាមខ្លួន
- នាមត្រកូល
- លេខទូរស័ព្ទដៃ
- អាសយដ្ឋានអ៊ីម៉ែល
- គណនីត្រូវបានបង្កើតឡើង
ជំហានទី ៣៖ បន្តវាយបញ្ចូលលេខកូដនៅក្រោមក្រវិលកំប៉ុងរបស់អ្នកឱ្យបានត្រឹមត្រូវ។
ជំហានទី ៤៖ ចុចបញ្ជូន។
២. រាល់ការចូលរួមទាំងអស់ នឹងត្រូវបានសម្រេចជាចុងក្រោយ (“ការចូលរួមដែលមានសុពលភាព”) ដោយ ក្រុមហ៊ុន។
៣. ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការបាត់បង់ ការយឺតយ៉ាវ ឬការចូលរួមខុសពីលក្ខខណ្ឌនេះឡើយ។
៤. ការចូលរួមដែលមានសុពលភាព ត្រូវតែមានព័ត៌មានលម្អិតដូចមានចែងក្នុងចំណុច ១ នៃ ៨.២។ តាមរយៈ ការចូលរួមក្នុងកម្មវិធី និងការដាក់ស្នើសុំចូលរួម អ្នកត្រូវបានចាត់ទុកថា បានប្រកាស និងបញ្ជាក់ថា មិនមានអ្វី នៅក្នុងការចូលរួមនេះនឹងរំលោភបំពានលើសិទ្ធិ ឬនិមិត្តសញ្ញាណាមួយ ឬរំលោភបំពានលើសិទ្ធិ ឯកជនភាព ឬការសម្ងាត់របស់បុគ្គលណាម្នាក់ឡើយ ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភ ឬការបំពានណាមួយ ទៅលើសិទ្ធិឯកជនភាពលើភាគីទី៣។ បើមិនដូច្នេះទេ នឹងត្រូវបានដកសិទ្ធិ ប្រសិនបើ ការចូលរួមនោះ រំលោភលើកម្មសិទ្ធិបញ្ញារបស់ជនណាម្នាក់។
៨.៣. ការបើករង្វាន់
១.អ្នកឈ្នះនឹងត្រូវបានទាក់ទងដោយផ្ទាល់ពីអ្នកតាមរយៈទូរស័ព្ទដៃដែលអ្នកបានចុះក្នុងគេហទំព័ប្រូម៉ូសិន ដើម្បីជូនដំណឹងដល់អ្នកឈ្នះ ក៏ដូចជាស្នើសុំព័ត៌មានលម្អិត (ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន អ៊ីម៉ែល អាសយដ្ឋាន។ល។) ដើម្បីប្រគល់រង្វាន់អោយបានត្រឹមត្រូវ។
- រង្វាន់ទី១: ពេលចប់ប្រម៉ូសិន អ្នកឈ្នះរង្វាន់ មានឱកាសធ្វើដំណើរទៅកាន់ទីក្រុងស៊េអូ ប្រទេសកូរ៉េ និងមានសិទ្ធិនាំមនុស្ស ១ នាក់ ទៅជាមួយ។
- រង្វាន់ទី២: រៀងរាល់សប្តាហ៍ មានអ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone Pro Max 256 GB ចំនួន 1 រង្វាន់ ដែលអ្នកឈ្នះត្រូវបើកនៅ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។
- រង្វាន់ទី៣: ឈ្នះភ្លាមៗ លើកលែងតែ រង្វាន់កាសទូរស័ព្ទ AirPods Pro (2nd generation) ដែលអ្នកឈ្នះត្រូវបើកនៅ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។
២.លុះត្រាតែមានចែងច្បាស់លាស់ រង្វាន់ត្រូវបានផ្ដល់ឲ្យក្នុងរូបសណ្ឋានដើម ហើយមិនអាចផ្ទេរ ឬចរចារ ប្ដូរជាប្រាក់ ឬផ្លាស់ប្ដូរបានទេ។ ក្រុមហ៊ុន រក្សាសិទ្ធិមិនផ្ដល់រង្វាន់ ឬផ្នែកណាមួយនៃរង្វាន់នេះ ក្នុងហេតុផលណាមួយដល់បុគ្គលណាដែលខកខានមិនបានបំពេញ តាមលក្ខខណ្ឌណាមួយដែលបានកំណត់ សម្រាប់ការទទួលរង្វាន់។ រង្វាន់ត្រូវបើកមិនលើសពី ៣០ ថ្ងៃបន្ទាប់ពីការប្រកាសអ្នកឈ្នះប្រចាំសប្តាហ៍ នីមួយៗ លើកលែងរង្វាន់ទី១ និងរង្វាន់ទី៣។
៣. ប្រសិនបើអ្នកឈ្នះមានអាយុក្រោម ១៦ឆ្នាំ អ្នកឈ្នះត្រូវមានមាតាបិតា/អាណាព្យាបាលស្របច្បាប់អមជាមួយ នៅពេលមកបើករង្វាន់។ ប្រសិនបើ មាតាបិតា/អាណាព្យាបាលស្របច្បាប់មកបើករង្វាន់ក្នុងនាមអនីតិជន អ្នកតំណាងនោះត្រូវបង្ហាញឯកសារភស្តុតាងចាំបាច់ដូចជា សៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ថាពួកគេជាមាតាបិតា ឬអាណា ព្យាបាលស្របច្បាប់របស់អ្នកឈ្នះ។
៤.បញ្ជីឈ្មោះអ្នកឈ្នះ (រង្វាន់ទី១ និងរង្វាន់ទី២) នឹងត្រូវប្រកាសដូចមានចែងក្នុងចំណុចលេខ ១០។
៩. ផ្នែកទំនាក់ទំនង៖
សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី សូមទំនាក់ទំនងទៅកាន់៖
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត
អាសយដ្ឋាន៖ អគារលេខ២៨៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ផ្នែកបំរើសេវាអតិថិជន៖ ១-៨០០-២០-២២២២ មិនគិតថ្លៃសេវាទូរស័ព្ទ ២៤ម៉ោង/៧ថ្ងៃ
១០. ទំនួលខុសត្រូវសម្រាប់សារជូនដំណឹង៖
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងប្រកាសជាសាធារណៈពីខនិង លក្ខខណ្ឌ និងអ្នកឈ្នះក្នុងកម្មវិធីឈ្នះរង្វាន់នេះនៅលើបណ្តាញសង្គមហ្វេសប៊ុក Coca‑Cola FB Fan Page ។
១១. លក្ខខណ្ឌផ្សេងៗ
- តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមឯកភាពលើខនឹងលក្ខខណ្ឌ និងសេចក្តីសម្រេចរបស់ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។ ការមិនអនុលោមគោរពតាម ខនឹងលក្ខខណ្ឌ អាចបណ្តាលឱ្យមានការដកសិទ្ធិ និងការបាត់បង់រង្វាន់។ រាល់បណ្តឹងទាក់ទងនឹងការផ្សព្វផ្សាយនឹងត្រូវ បានដោះស្រាយដោយផ្អែកលើខនឹងលក្ខខណ្ឌ និងច្បាប់នៃប្រទេសកម្ពុជា ។
- ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវលើរាល់ការចំណាយ រួមបញ្ចូលតែ មិនកម្រិតត្រឹមការធានា ពន្ធអាករ និងការចំណាយផ្សេងៗ របស់អ្នកចូលរួម ដើម្បីចូលរួមក្នុងកម្មវិធីនេះ ឬទទួលយករង្វាន់នោះឡើយ។
- រាល់ឯកសារដែលបានថតចម្លងដែលបានផ្តល់ជូនដោយអ្នកឈ្នះទាំងអស់នឹងត្រូវរក្សាទុកដោយ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដើម្បីផ្ទៀងផ្ទាត់ និងមិនប្រគល់ជូន អ្នកឈ្នះវិញឡើយ។
- ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវ ក្នុងករណីដែលការជូនដំណឹង មិនអាចផ្ញើទៅអ្នកចូលរួមបានដោយសារកំហុសណាមួយ និងព័ត៌មានមិនត្រឹមត្រូវដែលបានផ្តល់ដោយ អ្នកចូលរួម។
- ប្រសិនជា អតិថិជនដែលមានអាយុក្រោម ១៦ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត តម្រូវឱ្យពួកគេមានអ្នកតំណាង និងការធានា ពីឪពុកម្តាយ ឬអាណាព្យាបាលស្រប ច្បាប់ ដើម្បីចូលរួមកម្មវិធី និងផ្តល់ព័ត៌មានរបស់ពួកគេ និងចុះឈ្មោះនៅក្នុង គេហទំព័រផ្សព្វផ្សាយ អនុលោមតាមខនិងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពរបស់កម្មវិធី ឈ្នះរង្វាន់នេះ។
- តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានទាំងអស់ដែលបាន ផ្ដល់ឲ្យ ដើម្បីគោលបំណងផ្សព្វផ្សាយ ឬមធ្យោបាយ ទំនាក់ទំនងដោយគ្មានផ្ដល់សំណងដល់អ្នកចូលរួម និងអ្នកឈ្នះឡើយ។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការទាមទាររបស់អ្នក ឬតតិយជនណាមួយ ឬការទាមទារ ដែលកើតចេញពីសិទ្ធិដែលបានផ្ដល់ឲ្យក្រុមហ៊ុនទាក់ទងនឹងកម្មវិធីនេះឡើយ។
- ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការផ្លាស់ប្តូរ ខនិងលក្ខខណ្ឌដោយគ្មានការ ជូនដំណឹងជាមុន។
- បុគ្គលដែលក្លែងបន្លំព័ត៌មាន/ឯកសារត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការទាមទារសំណង លើការខាតបង់ដែលកើតចេញពីការក្លែងបន្លំណាមួយ ស្របតាមច្បាប់ជាធរមាន។
- សម្រាប់គោលការណ៍ឯកជនភាព សូមចូលទៅកាន់ https://www.coca-cola.com/kh/en/legal/terms-and-conditions-music-promo។