ផែនដីរបស់យើងពិតជាសំខាន់

យើងមានបំណងបង្កើតអនាគតរួមមួយដែលកាន់តែល្អប្រសើរនិងមានចីរភាព។ ធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងជីវិតរបស់ប្រជាពលរដ្ឋ សហគមន៍ និងផែនដីរបស់យើង តាមរយៈការធ្វើអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ។ ក្លាយជាក្រុមហ៊ុនកាន់តែល្អប្រសើរ យើងនឹងកសាងអនាគតមួយកាន់តែរឹងមាំ ប្រកបដោយចីរភាពសម្រាប់យើងទាំងអស់គ្នា។

យើងជ្រើសរើសវិធីសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព ដែលផ្ដោតលើការគិតគូរដល់សង្គម បរិស្ថាន និងសេដ្ឋកិច្ច។ មានតែតាមរយៈវិធីសាស្ត្រទូលំទូលាយប៉ុណ្ណោះ ទើបយើងអាចធ្វើឱ្យមានការផ្លាស់ប្ដូរដ៏ល្អប្រសើរនិងទ្រទ្រង់ចំពោះការផ្លាស់ប្តូរឥតឈប់ឈរ។​

យុទ្ធសាស្ត្រចីរភាពរបស់យើងរៀបរាប់អំពីវិធីដែលយើងជ្រោមជ្រែងនិងផ្សារភ្ជាប់មនុស្សដែលមានភាពប៉ិនប្រសព្វ ទៅនឹងពាណិជ្ជសញ្ញារបស់យើង — ចាប់ពីកសិករនិងនិយោជិត ដៃគូផលិតនិងអ្នកផ្គត់ផ្គង់ អតិថិជនជាអ្នកទិញ និងអតិថិជនជាអ្នកញុំា រហូតដល់សហគមន៍ដែលជាផ្ទះទីពីររបស់យើង និងជួយយើងឲ្យឈានទៅសម្រេចបាននូវគោលបំណងការពារបរិស្ថានរបស់យើង។

A man tends to crops on an Indian grape farm

ការយកចិត្តទុកដាក់ចំពោះកិច្ចការចីរភាពរបស់យើង

ដំណឹងថ្មីៗអំពីចីរភាព

ប្រព័ន្ធកូកា-កូឡា និងមូលនិធិកូកា-កូឡា រួមគ្នាផ្ដល់ជំនួយគ្រោះទឹកជំនន់នៅរដ្ឋ ខេនថាក់គី សហរដ្ឋអាមេរិក

A truck cruising a road

បង្កើនទំនុកចិត្តលើសំបកវេចខ្ចប់ដ៏មានចីរភាព នៅសហរដ្ឋអាមេរិក

 Five bottles of Coca-Cola products

គោលដៅប្រកបដោយចីរភាពជាសាកល គំនិតផ្ដួចផ្ដើម និងវឌ្ឍនភាពរបស់យើង

របាយការណ៍អភិបាលកិច្ចលើបរិស្ថាន សង្គម និងក្រុមហ៊ុន 2021

យើងបង្កើតពាណិជ្ជសញ្ញា និងផលិតផលដែលមិនត្រឹមតែមានមនុស្សស្រលាញ់ចូលចិត្តប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាជីវកម្មនិងភពផែនដីរបស់យើង កាន់តែមានចីរភាពគង់វង្សយូរអង្វែងផងដែរ។ នៅខណៈដែលកំពុងខិតខំធ្វើកិច្ចការទាំងនេះ យើងក៏មិនភ្លេចនូវគោលបំណងដើមរបស់យើងដែរ ពោលគឺ ផ្ដល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន។

បណ្ដុំធនធានចីរភាព

បណ្ដុំធនធានចីរភាពនេះ មានបង្ហាញជូនលោកអ្នកនូវរូបភាពជារួម អំពីសកម្មភាពរបស់យើង ពាក់ព័ន្ធទៅនឹងការខិតខំធ្វើឲ្យអាជីវកម្មរបស់យើង កាន់តែមានចីរភាព និងការធ្វើឲ្យអនាគតរបស់យើងគ្រប់គ្នា កាន់តែល្អប្រសើរ សំដៅបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់ការរស់នៅរបស់មនុស្ស សហគមន៍ និងភពផែនដីរបស់យើង។

A tree on a agriculture field during day light