លក្ខខណ្ឌនៃសេវារបស់កូកា-កូឡា
កាលបរិច្ឆេទមានប្រសិទ្ធភាព៖ 1 សីហា 2022
សម្រាប់កំណែពីមុន សូមចុចទីនេះ។
សូមស្វាគមន៍ដែលបានចូលមកមើលលក្ខខណ្ឌនៃសេវា (“លក្ខខណ្ឌ”) របស់កូកា-កូឡា។
សូមពិនិត្យមើលដោយយកចិត្តទុកដាក់ ពីព្រោះលក្ខខណ្ឌទាំងនេះបង្កើតបានជាកិច្ចព្រមព្រៀងស្របច្បាប់រវាង “ក្រុមហ៊ុនកូកា-កូឡា និងក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន” (ហៅជារួមថា “កូកា-កូឡា” ឬ “យើង”) ជាមួយនឹង “អ្នក”។
លក្ខខណ្ឌទាំងនេះមានការបញ្ជាក់ពីរបៀបដោះស្រាយទំនាស់របស់អ្នកជាមួយកូកា-កូឡា។
1. សេចក្ដីផ្ដើម
លក្ខខណ្ឌទាំងនេះចែងអំពីលក្ខខណ្ឌដែលអនុវត្តចំពោះការចូលប្រើនិងការប្រើវេបសាយរបស់កូកា-កូឡា កម្មវិធីចល័ត (កម្មវិធី), វីដជីត ព្រមទាំងសេវាអនឡាញនិងអហ្វឡាញផ្សេងទៀត ដែលកូកា-កូឡាធ្វើប្រតិបត្តិការ (ហៅជារួមថា “សេវា”)។ អ្នកផ្ដល់សេវាគឺក្រុមហ៊ុនកូកា-កូឡា ដែលមានអាសយដ្ឋានស្ថិតនៅ One Coca‑Cola Plaza, Atlanta, Georgia 30313។
លក្ខខណ្ឌទាំងនេះអនុវត្តមិនថាអ្នកគឺជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួច ឬក៏គ្រាន់តែចូលចមើលប៉ុណ្ណោះឡើយ។
នៅពេលអ្នកប្រើនិងចូលប្រើសេវាទាំងឡាយ អ្នកយល់ព្រមអនុលោមតាម និងទទួលយកលក្ខខណ្ឌទាំងនេះ។ បើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ សូមកុំប្រើសេវាទាំងនោះ។
សូមត្រួតពិនិត្យផងដែរនូវគោលការណ៍ឯកជនភាពរបស់អ្នកប្រើប្រាស់កូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងដទៃទៀតដែលមានចំពោះអ្នក) ដើម្បីស្វែងយល់ពីរបៀបដែលកូកា-កូឡាទុកដាក់ព័ត៌មានផ្ទាល់ខ្លួន ដែលយើងប្រមូលពីអ្នកប្រើប្រាស់ ឬអំពីអ្នកប្រើប្រាស់។
2. តើលក្ខខណ្ឌទាំងនេះអនុវត្តនៅពេលណា?
លក្ខខណ្ឌទាំងនេះចាប់មានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ថ្មីៗ នៅកាលបរិច្ឆេទមានប្រសិទ្ធភាពដែលបានចែងខាងលើ។ ចំពោះអ្នកទាំងឡាយណាដែលប្រើសេវានានា មុនកាលបរិច្ឆេទមានប្រសិទ្ធភាពខាងលើ កំណែពីមុននៃលក្ខខណ្ឌទាំងនេះនឹងអនុវត្ត រហូតដល់រយៈពេលដប់ (10) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាព។
នៅពេលអ្នកបង្កើតគណនីមួយ ចូលប្រើនិងប្រើសេវានានា ឬគ្រប់ពេលដែលអ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ អ្នកអះអាងជូនកូកា-កូឡាថា អ្នកមានសិទ្ធិប្រើសេវាទាំងនេះ និងយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។
ដើម្បីប្រើសេវារបស់យើង អ្នកត្រូវតែមានអាយុយ៉ាងតិចជានីតិជននៅក្នុងកន្លែងនៃទីលំនៅរបស់អ្នក ឬក៏មានលទ្ធភាពចុះកិច្ចសន្យាចងកាតព្វកិច្ចតាមផ្លូវច្បាប់ជាមួយកូកា-កូឡា។
បើអ្នកមិនទាន់មានអាយុជានីតិជននៅក្នុងកន្លែងនៃទីលំនៅរបស់អ្នក ឬក៏មិនទាន់មានលទ្ធភាពចុះកិច្ចសន្យាចងកាតព្វកិច្ចតាមផ្លូវច្បាប់នៅឡើយ ឪពុកម្ដាយអ្នក ឬអាណាព្យាបាលស្របច្បាប់ ត្រូវតែយល់ព្រមតាមលក្ខខណ្ឌទាំងនេះ មុនពេលអ្នកអាចប្រើសេវានានា។ មុនពេលអ្នកចាប់ផ្ដើមប្រើសេវានានា សូមសុំឱ្យឪពុកម្ដាយឬអាណាព្យាបាលរបស់អ្នកពន្យល់ពីលក្ខខណ្ឌទាំងនេះដល់អ្នក។
ឪពុកម្ដាយ និងអាណាព្យាបាលស្របច្បាប់៖ បើអ្នកទទួលយកលក្ខខណ្ឌទាំងនេះក្នុងនាមអនីតិជន អ្នកអះអាងជូនកូកា-កូឡាថា អ្នកគឺជាឪពុកម្ដាយឬអាណាព្យាបាលស្របច្បាប់របស់កុមារនោះ; បញ្ជាក់ថា អ្នកទទួលយកលក្ខខណ្ឌទាំងនេះ និងយល់ព្រមតាមគោលការណ៍ឯកជនភាពរបស់អ្នកប្រើប្រាស់កូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងដទៃទៀតដែលមានចំពោះអ្នក) ក្នុងនាមកូនអ្នក; និងព្រមទទួលខុសត្រូវគ្រប់យ៉ាងចំពោះការប្រើប្រាស់របស់កូនអ្នកលើសេវាទាំងឡាយ ព្រមទាំងអនុលោមតាមលក្ខខណ្ឌទាំងនេះ។
បើអ្នកមិនមានសិទ្ធិប្រើសេវាទាំងនេះទេ ឬមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ អ្នកមិនទទួលការអនុញ្ញាតឱ្យប្រើសេវាទាំងនេះឡើយ។
3. តើលក្ខខណ្ឌទាំងនេះអនុវត្តនៅកន្លែងណា?
លក្ខខណ្ឌទាំងនេះអនុវត្តចំពោះសេវាទាំងឡាយណាដែលបានតភ្ជាប់ជាមួយលក្ខខណ្ឌទាំងនេះ ឬបានប្រកាសលក្ខខណ្ឌទាំងនេះ។
ខនិងលក្ខខណ្ឌផ្សេងនឹងអនុវត្តចំពោះសេវាអនឡាញសម្រាប់និយោជិត អ្នកដាក់ពាក្យសុំការងារ ព្រមទាំងអតិថិជននិងដៃគូពាណិជ្ជកម្មរបស់កូកា-កូឡា និងចំពោះផ្នែកទាំងឡាយនៃទំព័រវេបរបស់ក្រុមហ៊ុនកូកា-កូឡា។
លក្ខខណ្ឌបន្ថែមអាចអនុវត្តចំពោះមុខងារមួយចំនួននៃសេវាទាំងឡាយ ដូចជាកម្មវិធីឬប្រូម៉ូសិននានា លក្ខខណ្ឌនៃការលក់ ឬការប្រើសេវាសារអត្ថបទ (“លក្ខខណ្ឌបន្ថែម”)។ លក្ខខណ្ឌបន្ថែមទាំងអស់គឺជាផ្នែកមួយនៃ (និងត្រូវបានរួមបញ្ចូលតាមរយៈការយោងនេះទៅក្នុង) លក្ខខណ្ឌទាំងនេះ។ នៅពេលបង្ហាញជូនអ្នក អ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌបន្ថែម មុនពេលប្រើមុខងារនៃសេវាទាំងឡាយដែលពួកវាអនុវត្ត។ លក្ខខណ្ឌទាំងនេះ និងលក្ខខណ្ឌបន្ថែម អនុវត្តស្មើគ្នា លុះណាតែផ្នែកណាមួយនៃលក្ខខណ្ឌបន្ថែមមិនត្រូវគ្នាជាមួយលក្ខខណ្ឌទាំងនេះដោយមិនអាចបដិសេធបាន ដែលក្នុងករណីនោះ លក្ខខណ្ឌបន្ថែមនឹងមានអាទិភាព ប៉ុន្តែតែក្រោមវិសាលភាពនៃភាពមិនត្រូវគ្នានោះប៉ុណ្ណោះ។
សេវាសារអត្ថបទ
សេវាខ្លះរបស់យើងផ្ដល់ការផ្ញើសារអត្ថបទ (SMS ឬ MMS)។ នៅពេលអ្នកជ្រើសរើសទទួលសារអត្ថបទពីយើង សារអត្ថបទដែលយើងផ្ញើជូនអ្នកមានច្រើនគឺអាស្រ័យលើប្រតិបត្តិការរបស់អ្នកជាមួយយើង។ អ្នកអាចចាកចេញពីសេវាសារអត្ថបទ ដោយផ្ញើពាក្យ STOP ទៅកូដចល័តជាក់លាក់ ដែលពាក់ព័ន្ធជាមួយសេវាទាំងនោះ។ អាចគិតថ្លៃសារនិងទិន្នន័យ។ ការគិតថ្លៃទាំងអស់ត្រូវបានចេញវិក្កយបត្រដោយ និងត្រូវបង់ប្រាក់ជូន ក្រុមហ៊ុនផ្ដល់សេវាឥតខ្សែឱ្យអ្នក។ សូមទាក់ទងក្រុមហ៊ុនផ្ដល់សេវាឥតខ្សែជូនអ្នកសម្រាប់គម្រោងតម្លៃ និងព័ត៌មានលម្អិត។ សេវាសារអត្ថបទត្រូវបានផ្ដល់ជូនតាមមូលដ្ឋាន “ដូចដែលមាន” ហើយប្រហែលជាមិនមាននៅគ្រប់តំបន់ គ្រប់ពេលឡើយ។
ដោយយល់ព្រមទទួលសារអត្ថបទ អ្នកដឹងនិងយល់ព្រមថា កូកា-កូឡា ប្រើប្រព័ន្ធទូរសព្ទស្វ័យប្រវត្តិ ដើម្បីប្រគល់សារអត្ថបទជូនអ្នក ហើយការយល់ព្រមរបស់អ្នកក្នុងការទទួលសារអត្ថបទមិនត្រូវបានតម្រូវជាលក្ខខណ្ឌមួយនៃការទិញទំនិញឬសេវាឡើយ។
4. តើកូកា-កូឡានឹងផ្លាស់ប្ដូរសេវាទាំងនេះដែរឬទេ?
កូកា-កូឡាធ្វើការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវានានា។ កូកា-កូឡាអាចផ្ដល់លក្ខណៈពិសេសនិងមុខងារថ្មីៗ ដែលកែលម្អសេវាទាំងឡាយ និងមិនធ្លាប់ជាផ្នែកមួយនៃសេវានានា (“មុខងារថ្មីៗ”)។ ពីពេលមួយទៅពេលមួយ កូកា-កូឡាក៏អាចផ្ដល់បច្ចុប្បន្នភាព ការកែកំហុស និងការផ្លាស់ប្ដូរផ្សេងទៀតដែរចំពោះសេវាទាំងឡាយ ដែលនឹងកែលម្អភាពធ្វើមុខងារដែលអ្នកប្រើប្រាស់ជួបប្រទះ (“បច្ចុប្បន្នភាព”)។ កូកា-កូឡាសូមរក្សាសិទ្ធិក្នុងការថែម ឬមិនថែមមុខងារថ្មីៗ ឬក៏សិទ្ធិធ្វើឬមិនធ្វើបច្ចុប្បន្នភាព។ បើមុខងារថ្មីៗពាក់ព័ន្ធនឹងថ្លៃសេវា កូកា-កូឡានឹងផ្ដល់ជូនអ្នកនូវជម្រើសមួយថាតើអ្នកចង់ប្រើមុខងារថ្មីៗនោះដែរឬទេ។ បើកូកា-កូឡាធ្វើបច្ចុប្បន្នភាព អ្នកយល់ព្រមនិងផ្ដល់ការអនុញ្ញាតឱ្យកូកា-កូឡាអនុវត្តបច្ចុប្បន្នភាព ដោយមានឬគ្មានសេចក្ដីជូនដំណឹងដល់អ្នក។
កូកា-កូឡាប្រហែលជាធ្វើឱ្យមុខងារថ្មីមួយមានចំពោះអ្នកតែឯងប៉ុណ្ណោះ ដើម្បីឱ្យអ្នកសាកល្បងប្រើ មុនពេលពួកវាមានជាទូទៅចំពោះសាធារណជន។ នៅពេលមុខងារថ្មីៗមានតែចំពោះអ្នកដើម្បីឱ្យអ្នកសាកល្បងប្រើ មុនពេលអ្នកដទៃមានសិទ្ធិចូលប្រើពួកវា យើងនឹងហៅមុខងារថ្មីៗនោះថា “សេវាសាកល្បង”។ ដោយគិតលើសិទ្ធិរបស់អ្នកក្នុងការចូលប្រើសេវាសាកល្បង អ្នកយល់ព្រមផ្ដល់មតិតបអំពីសេវាសាកល្បងទាំងនោះ តាមសំណើសមហេតុផលពីកូកា-កូឡា។ កូកា-កូឡាសូមរក្សាសិទ្ធិកែសេវាសាកល្បងទាំងឡាយដោយគ្មានការជូនដំណឹង ទាល់តែសេវាសាកល្បងទាំងនោះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសេវានានា និងសម្រេចថាមិនធ្វើឱ្យសេវាសាកល្បងទាំងនោះជាផ្នែកមួយនៃសេវានានា។
ថ្វីបើផ្នែកផ្សេងទៀតនៃលក្ខខណ្ឌទាំងនេះគឺអំពីការទទួលខុសត្រូវរបស់យើងចំពោះអ្នកក៏ដោយ សេវាសាកល្បងត្រូវបានផ្ដល់ជូន “ដូចដែលមាន” ដោយគ្មានការធានាអ្វីឡើយ ហើយភាគីកូកា-កូឡា (ដូចដែលបានឱ្យនិយមន័យក្នុងប្រការ 13) គ្មានការទទួលខុសត្រូវអ្វីឡើយ ចំពោះជម្រើសរបស់អ្នកក្នុងការប្រើសេវាសាកល្បងទាំងនោះ។ បើការដកចេញនូវការទទួលខុសត្រូវពាក់ព័ន្ធនឹងសេវាសាកល្បងទាំងនេះមិនអាចអនុវត្តបានក្រោមច្បាប់ជាធរមាន ការទទួលខុសត្រូវតែមួយគត់របស់ភាគីកូកា-កូឡា ពាក់ព័ន្ធនឹងសេវាសាកល្បងនានា គឺការខូចខាតដោយផ្ទាល់របស់អ្នកត្រឹមចំនួនទឹកប្រាក់ដែលអ្នកបានបង់សម្រាប់សេវាសាកល្បងនោះ។
គ្មានអ្វីក្នុងប្រការ 4 នេះ កម្រិតសិទ្ធិរបស់កូកា-កូឡាឡើយ ក្នុងការកំហិតការចូលប្រើផ្នែកមួយចំនួននៃសេវាទាំងនេះ ឬផ្ដាច់សេវាទាំងនេះ ឬខ្លឹមសារណាមួយដែលយើងផ្ដល់តាមរយៈសេវាទាំងនេះ នៅពេលណាមួយ ដោយគ្មានការជូនដំណឹង ឬការទទួលខុសត្រូវចំពោះអ្នក។ យើងខំប្រឹងធ្វើឱ្យបានល្អបំផុត ដើម្បីឱ្យប្រាកដថា សេវាទាំងឡាយអាចធ្វើប្រតិបត្តិការពេញលេញនៅគ្រប់ពេល ប៉ុន្តែកូកា-កូឡា មិនទទួលខុសត្រូវចំពោះអ្នកឡើយ បើសេវាទាំងឡាយមិនអាចប្រើបានដោយសារមូលហេតុណាមួយ។
5. តើកូកា-កូឡានឹងផ្លាស់ប្ដូរលក្ខខណ្ឌទាំងនេះដែរឬទេ?
កាលបរិច្ឆេទមានប្រសិទ្ធភាពនៃលក្ខខណ្ឌទាំងនេះត្រូវបានចែងនៅផ្នែកខាងលើនៃទំព័រវេបនេះ។
កូកា-កូឡាប្រហែលជាត្រូវកែលក្ខខណ្ឌទាំងនេះ ដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព ឬមុខងារថ្មីៗ ឬក៏ការផ្លាស់ប្ដូរទៅតាមច្បាប់ជាធរមាន។ បើកូកា-កូឡាធ្វើការកែដ៏សំខាន់ចំពោះលក្ខខណ្ឌទាំងនេះ ដែលកាត់បន្ថយសិទ្ធិតាមផ្លូវច្បាប់ យើងនឹងប្រកាសការជូនដំណឹងនៅក្នុងសេវាទាំងឡាយ និងជូនដំណឹងអ្នកប្រើប្រាស់តាមអ៊ីមែល ដោយប្រើអាសយដ្ឋានអ៊ីមែលក្នុងគណនីពួកគេ យ៉ាងតិចសាមសិប (30) ថ្ងៃ ជាមុន។ បើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌដែលបានកែទេ អ្នកត្រូវតែលុបចោលគណនីរបស់អ្នក និងឈប់ប្រើសេវាទាំងឡាយ មុនការបញ្ចប់នៃអំឡុងពេលដែលបានជូនដំណឹង។ ការបន្តប្រើសេវាទាំងឡាយក្រោយពីការបញ្ចប់នៃអំឡុងពេលដែលបានជូនដំណឹងនិងបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង ត្រូវបានសន្មតថាជាការទទួលយកលក្ខខណ្ឌដែលបានកែទាំងនោះ។
យើងនឹងមិនធ្វើការផ្លាស់ប្ដូរណាមួយដែលកាត់បន្ថយសិទ្ធិតាមផ្លូវច្បាប់របស់អ្នកយ៉ាងសំខាន់និងយ៉ាងប្រតិសកម្ម ដោយគ្មានសេចក្ដីជូនដំណឹងឡើយ លុះណាតែច្បាប់តម្រូវឱ្យយើងធ្វើដូច្នេះ ឬដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ផ្សេងទៀតនៃសេវាទាំងឡាយ។
លក្ខខណ្ឌដែលបានកែនឹងជំនួសកំណែពីមុនទាំងអស់នៃកិច្ចព្រមព្រៀង សេចក្ដីជូនដំណឹង ឬសេចក្ដីថ្លែងការណ៍របស់យើង ឬអំពីលក្ខខណ្ឌទាំងនេះ។
6. តើត្រូវការគណនីមួយទេ?
អ្នកមិនត្រូវការបង្កើតគណនីទេ ដើម្បីចូលមើលវេបសាយសាធារណៈ របស់កូកា-កូឡា ប៉ុន្តែអ្នកប្រហែលជាត្រូវការគណនីមួយដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញ ដូចជាដើម្បីទទួលការផ្ដល់ជូននិងប្រូម៉ូសិនផ្សេងៗ ឬដើម្បីប្រើផ្នែកសម្រាប់ “សមាជិកប៉ុណ្ណោះ” នៃសេវានានា។
ដើម្បីបង្កើតគណនីមួយ អ្នកនឹងត្រូវផ្ដល់យ៉ាងហោចអាសយដ្ឋានអ៊ីមែលរបស់អ្នក។ កូកា-កូឡាក៏ប្រហែលជាតម្រូវផងដែរឱ្យអ្នកផ្ដល់ថ្ងៃខែឆ្នាំកំណើត និងកន្លែងទីលំនៅ តាមភាពចាំបាច់ ដើម្បីផ្ទៀងផ្ទាត់ថា អ្នកអាចចុះកិច្ចសន្យាចងកាតព្វិច្ចតាមផ្លូវច្បាប់ជាមួយកូកា-កូឡា ឬត្រូវការនូវការយល់ព្រមរបស់ឪពុកម្ដាយឬអាណាព្យាបាលអ្នកចំពោះលក្ខខណ្ឌទាំងនោះ ក្នុងនាមអ្នក។
កូកា-កូឡាក៏ប្រហែលជាសុំផងដែរឱ្យអ្នកផ្ដល់ព័ត៌មានបន្ថែម ដូចជាឈ្មោះអ្នក លេខទូរសព្ទ ចំណូលចិត្ត គំនិត និងព័ត៌មានលម្អិតផ្សេងទៀតអំពីខ្លួនអ្នក ដែលអ្នកអាចជ្រើសរើសចែករំលែក ជាផ្នែកមួយនៃដំណើរការបង្កើតគណនី។ ដើម្បីឈ្វេងយល់បន្ថែមអំពីរបៀបយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នក នៅពេលអ្នកបង្កើតគណនីមួយ សូមមើលគោលការណ៍ឯកជនភាពរបស់អ្នកប្រើប្រាស់កូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងដទៃទៀតដែលអ្នកបានយល់ព្រម នៅពេលអ្នកបានបង្កើតគណនីរបស់អ្នក)។
ដូចដែលបានយោងក្នុងគោលការណ៍ម៉ាឃិធីងប្រកបដោយការទទួលខុសត្រូវរបស់កូកា-កូឡា យើងមិនធ្វើទីផ្សារដោយផ្ទាល់ទៅកាន់កុមារដែលមានអាយុក្រោម 13ឆ្នាំ (ឬអាយុអប្បបរមាដែលច្បាប់ក្នុងប្រទេសអ្នកបានតម្រូវ) ឡើយ។ អាស្រ័យហេតុនេះ សេវាទាំងឡាយមិនត្រូវបានបញ្ជូនឬមិនមានបំណងឱ្យកុមារដែលមានអាយុក្រោម 13ឆ្នាំ (ឬអាយុអប្បបរមាដែលច្បាប់ក្នុងប្រទេសអ្នកបានតម្រូវ) ប្រើឡើយ។
អ្នកយល់ព្រមថា អ្នកនឹងមិនបង្កើតគណនីមួយសម្រាប់នរណាម្នាក់ក្រៅពីខ្លួនអ្នក, បង្កើតគណនីមួយដោយមានបំណងក្លែងខ្លួនជាបុគ្គលម្នាក់ផ្សេងទៀត ឬបន្លំសមាសធាតុណាមួយនៃដំណើរការផ្ទៀងផ្ទាត់ភាពទទួលសិទ្ធិរបស់កូកា-កូឡាឡើយ។ កូកា-កូឡាសូមរក្សាសិទ្ធិបដិសេធការចុះឈ្មោះ ឬលុបចោល ឬព្យួរគណនីមួយនៅគ្រប់ពេល បើយើងចាប់បាន ឬសង្ស័យថាមានការបំពានលក្ខខណ្ឌទាំងនេះ។ អ្នកប្រហែលជាមិនអាចបង្កើតគណនីមួយឡើយ បើពីមុន អ្នកត្រូវបានព្យួរឬបញ្ចប់មិនឱ្យប្រើសេវានានា។
អ្នកសន្យាថា ព័ត៌មានទាំងឡាយដែលអ្នកប្រគល់ជូនកូកា-កូឡា គឺពិត សុក្រឹត និងពេញលេញ ហើយអ្នកយល់ព្រមរក្សាវាតាមរបៀបនេះ នៅគ្រប់ពេល។
បើអ្នកត្រូវបានសុំឱ្យជ្រើសរើសពាក្យសម្ងាត់មួយ នៅពេលបង្កើតគណនីមួយ ពាក្យសម្ងាត់របស់អ្នកគឺផ្ទាល់ខ្លួនចំពោះអ្នក។ អ្នកយល់ព្រមមិនផ្ដល់ពាក្យសម្ងាត់នោះ ព័ត៌មានសន្តិសុខផ្សេងទៀត ឬសិទ្ធិចូលប្រើសេវាទាំងនោះ ដល់អ្នកដទៃឡើយ។ សូមប្រុងប្រយ័ត្នជាពិសេស នៅពេលចូលប្រើគណនីរបស់អ្នកពីកុំព្យូទ័រសាធារណៈ ឬកុំព្យូទ័រចែកគ្នាប្រើ ឬក៏នៅពេលចែករំលែកឧបករណ៍អ្នក ដើម្បីកុំឱ្យអ្នកដទៃអាចមើលឬកត់ត្រាពាក្យសម្ងាត់របស់អ្នក ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។ អ្នកទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់ដែលកើតឡើងដោយប្រើពាក្យសម្ងាត់របស់អ្នក។
អ្នកយល់ព្រមជូនដំណឹងយើងភ្លាមៗតាម https://www.coca-colacompany.com/contact-us បើអ្នកចាប់បានឬសង្ស័យការចូលប្រើឬប្រើពាក្យសម្ងាត់ឬគណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬក៏ការបង្កអសន្តិសុខផ្សេងទៀត។
7. តើកូកា-កូឡាគិតថ្លៃប្រើសេវានានាដែរឬទេ?
ជាទូទៅ សេវាទាំងឡាយគឺឥតគិតថ្លៃ។ បើមានការតម្រូវឱ្យបង់ថ្លៃសម្រាប់មុខងារមួយចំនួននៃសេវាទាំងនោះ កូកា-កូឡានឹងផ្ដល់ជូនអ្នកនូវជម្រើសមួយថាតើត្រូវប្រើមុខងារបង់ប្រាក់ដែរឬទេ។
សេវាមួយចំនួនអនុញ្ញាតឱ្យអ្នកទិញផលិតផលរបស់កូកា-កូឡា។ ការទិញនឹងត្រូវបានគ្របដណ្ដប់ដោយលក្ខខណ្ឌដាច់ដោយឡែកនៃការលក់ដែលបានបង្ហាញជូនអ្នក នៅពេលទិញ – សូមអានលក្ខខណ្ឌទាំងនោះដោយយកចិត្តទុកដាក់។
អ្នកតែឯងមានការទទួលខុសត្រូវចំពោះរាល់ការគិតថ្លៃ ថ្លៃសេវា និងសោហ៊ុយផ្សេងៗក្នុងការប្រើសេវាទាំងនេះ រួមទាំងគ្រឿងបរិក្ខារនិងការភ្ជាប់អ៊ីនធើណិត ឬសេវាទូរសព្ទចល័តដែលចាំបាច់ ដើម្បីចូលប្រើនិងប្រើសេវាទាំងឡាយ។ បើអ្នកចូលប្រើនិងប្រើសេវាទាំងឡាយលើឧបករណ៍ចល័តរបស់អ្នក អ្នកយល់ព្រមថា អ្នកតែឯងមានការទទួលខុសត្រូវចំពោះរាល់ការគិតថ្លៃចំពោះអ្នក ពីអ្នកផ្ដល់សេវាចល័តឱ្យអ្នក។
8. នរណាជាម្ចាស់នៃសេវាទាំងឡាយ?
រវាងកូកា-កូឡា និងអ្នក, កូកា-កូឡា និងអ្នកផ្ដល់អាជ្ញាបណ្ណឱ្យខ្លួនដែលជាតតិយភាគី គឺជាម្ចាស់ និងនៅតែជាម្ចាស់តែមួយគត់និងផ្ដាច់មុខលើសិទ្ធិ សិទ្ធិទទួល និងផលប្រយោជន៍ទាំងអស់ នៅក្នុងសេវាទាំងឡាយ និងចំពោះសេវាទាំងឡាយ រួមទាំងខ្លឹមសារទាំងអស់ដែលមានតាមរយៈសេវាទាំងនោះនិងការរចនារបស់វា ការជ្រើសរើស និងការរៀបចំ ព្រមទាំងកម្មសិទ្ធិបញ្ញាដែលមានក្នុងនោះ (“ខ្លឹមព័ត៌មាននៃសេវា”)។ ពោលគឺ កូកា-កូឡាជាម្ចាស់នៃសេវាទាំងឡាយ និងជាម្ចាស់ ឬមានអាជ្ញាបណ្ណសម្រាប់ខ្លឹមព័ត៌មាននៃសេវាទាំងនោះ ហើយអ្នកជាម្ចាស់នៃ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” ទាំងអស់របស់អ្នក ដូចបានរៀបរាប់ខាងក្រោម។
ខ្លឹមសារព័ត៌មាននៃសេវារួមមាន ឈ្មោះកូកា-កូឡា និងឈ្មោះពាក់ព័ន្ធទាំងអស់, ឡូហ្គោ, ឈ្មោះផលិតផលនិងសេវា, ការរចនា និងពាក្យស្លោក (“ម៉ាកសញ្ញាកូកា-កូឡា”)។ អ្នកមិនត្រូវប្រើម៉ាកសញ្ញាកូកា-កូឡា ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីកូកា-កូឡាឡើយ។ ឈ្មោះ, ឡូហ្គោ, ឈ្មោះផលិតផលនិងសេវា, ការរចនា និងពាក្យស្លោករបស់តតិយភាគីផ្សេងទៀតទាំងអស់ ដែលលេចឡើងលើ ឬស្ថិតក្នុងសេវានានា គឺជាពាណិជ្ជសញ្ញារបស់ម្ចាស់ពួកគេនីមួយៗ។
អ្នកគ្មានសិទ្ធិ អាជ្ញាបណ្ណ ឬការអនុញ្ញាតអ្វីសោះឡើយ ពាក់ព័ន្ធនឹងខ្លឹមព័ត៌មាននៃសេវាទាំងនោះ លើកលែងតែបានចែងយ៉ាងជាក់ច្បាស់ក្នុងលក្ខខណ្ឌទាំងនេះ។ សេវាទាំងឡាយត្រូវបានការពារដោយច្បាប់សិទ្ធិអ្នកនិពន្ធអន្តរជាតិ ពាណិជ្ជសញ្ញា ប្រកាសនីយបត្រតក្កកម្ម ព័ត៌មានសម្ងាត់ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញាផ្សេងទៀត ឬច្បាប់ស្ដីពីកម្មសិទ្ធិ។ ជាការបញ្ជាក់ឱ្យច្បាស់ អ្នកយល់ព្រមមិន (ហើយនឹងមិនអនុញ្ញាតឱ្យតតិយភាគីណាមួយ)៖
• លុបសេចក្ដីជូនដំណឹងអំពីសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិផ្សេងទៀត ដែលមានក្នុងសេវានានា។
• បង្កើត និង/ឬ ផ្សាយមូលដ្ឋានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលមានផ្នែកនៃសេវានានា ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនយ៉ាងជាក់ច្បាស់របស់កូកា-កូឡា។
• ផលិតឡើងវិញ ចែកចាយ កែ បង្កើតស្នាដៃក្លាយ បង្ហាញជាសាធារណៈ សម្ដែងជាសាធារណៈ ផ្សាយឡើងវិញ ទាញយក រក្សា ឬបញ្ជូនខ្លឹមព័ត៌មាននៃសេវាណាមួយ លើកលែងតែលក្ខខណ្ឌទាំងនេះបានផ្ដល់សិទ្ធិយ៉ាងជាក់ច្បាស់។
• ប្រើរ៉ូបូ, Spider, កម្មវិធីស្វែងរក/នាំយកមក ឬឧបករណ៍ស្វ័យប្រវត្តិផ្សេងទៀត, ដំណើរការ ឬមធ្យោបាយណាមួយ ដើម្បីចូលប្រើ, នាំយកមក, លប់ចោល ឬធ្វើលុបក្រមបំណែកណាមួយនៃសេវានានា។
• ឬក៏បំពានឬរំលោភកម្មសិទ្ធិរបស់កូកា-កូឡា ឬអ្នកផ្ដល់អាជ្ញាបណ្ណឱ្យខ្លួនដែលជាតតិយភាគី នៅក្នុង ឬចំពោះខ្លឹមព័ត៌មាននៃសេវា នៅគ្រប់ពេល។
អ្នកជាម្ចាស់នៃ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក ប៉ុន្តែផ្ដល់ឱ្យកូកា-កូឡា នូវសិទ្ធិប្រើវា។
សេវាទាំងឡាយអាចមានវេទិកា ឬមុខងារអន្តរកម្មផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នក និងអ្នកប្រើប្រាស់ផ្សេងទៀតបង្ហោះ ប្រគល់ ផ្សាយ បង្ហាញ ឬក៏ផ្ទេរខ្លឹមព័ត៌មានឬឯកសារនានា (ហៅជារួមថា “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់”)។ អ្នកជាម្ចាស់នៃ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” ដែលអ្នកបានបង្កើត លុះណាតែលក្ខខណ្ឌដែលអនុវត្តចំពោះការប្រគល់របស់អ្នកនូវខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់នោះថ្លែងខុសពីនេះ។
អ្នកដឹងនិងទទួលស្គាល់ថា អ្នកមានការទទួលខុសត្រូវចំពោះ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក រួមទាំងភាពពេញច្បាប់ ភាពអាចទុកចិត្តបាន សុក្រឹតភាព និងភាពសមស្រប។
ក្រោមវិសាលភាពដែលច្បាប់បានអនុញ្ញាត មិនថាអ្នកប្រគល់ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” តាមសេវាណាមួយ ឬទំព័របណ្ដាញសង្គមរបស់កូកា-កូឡាទេ អ្នកផ្ដល់ការអនុញ្ញាតឱ្យកូកា-កូឡា (រួមទាំងអ្នកផ្គត់ផ្គង់ដែលជួយយើងធ្វើប្រតិបត្តិការសេវានានា និងគ្រប់អ្នកបន្តវេននិងទទួលការចាត់តាំងពីយើង) នូវសិទ្ធិនិងអាជ្ញាបណ្ណគ្មានកំហិតជារៀងរហូតនៅទូទាំងពិភពលោក ដោយមិនផ្ដាច់មុខ គ្មានតម្លៃសិទ្ធិ និងបានបង់ប្រាក់ពេញលេញ (ព្រមទាំងសិទ្ធិក្នុងការផ្ដល់អាជ្ញាបណ្ណបន្តតាមរយៈពហុថ្នាក់) ក្នុងការប្រើ ហូស្ត រក្សា ផលិតឡើងវិញ កែ បង្ហាញជាសាធារណៈ សម្ដែង បកប្រែ ចែកចាយ ឬក៏បញ្ចេញជូនតតិយភាគីនូវ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក ទាំងស្រុង ឬមួយផ្នែក ក្នុងគោលបំណងផ្សេងៗ និងនៅក្នុងព៍ត៌មានមួយដែលបានដឹងក្នុងពេលបច្ចុប្បន្ន ឬអភិវឌ្ឍនាពេលអនាគត (“អាជ្ញាបណ្ណខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់”)។ គ្មានសិទ្ធិសីលធម៌ណាអាចផ្ទេរតាមអាជ្ញាបណ្ណនៃខ្លឹមសារព័ត៌មានរបស់អ្នកប្រើប្រាស់ដែលអ្នកបានផ្ដល់ជូនកូកា-កូឡានៅក្នុងលក្ខខណ្ឌទាំងនេះឡើយ។ បើអ្នកមិនចង់ផ្ដល់ឱ្យកូកា-កូឡានូវ “អាជ្ញាបណ្ណខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់” ទេ សូមកុំយល់ព្រម។
នៅពេលអ្នកយល់ព្រម អ្នកអះអាងនិងធានាជូនកូកា-កូឡាថា៖
• អ្នកជាម្ចាស់និងគ្រប់គ្រងសិទ្ធិទាំងអស់នៅក្នុង និងចំពោះ “ខ្លឹមសារព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក និងមានសិទ្ធិផ្ដល់នូវសិទ្ធិនិងអាជ្ញាបណ្ណជូនកូកា-កូឡា ដូចមានចែងខាងលើ នៅក្នុងលក្ខខណ្ឌទាំងនេះ។
• “ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់” របស់អ្នក មិនបំពានសិទ្ធិរបស់បុគ្គលឬអង្គភាពផ្សេងទៀត ដូចជាសិទ្ធិឯកជនភាពនិងសាធារណភាព ព្រមទាំងកម្មសិទ្ធិបញ្ញា។
• “ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់” របស់អ្នក គឺពិតនិងសុក្រឹត។
• “ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់” របស់អ្នកទាំងអស់អនុលោមតាមលក្ខខណ្ឌទាំងនេះ ព្រមទាំងច្បាប់ វិធាន និងបទបញ្ជាជាធរមានទាំងអស់។
“ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់” របស់អ្នក ត្រូវតែអនុលោមតាមវិធានទាំងអស់ខាងក្រោម៖
• ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់មិនត្រូវមានឯកសារណាមួយដែលជាការបរិហារកេរ្តិ៍ អាសគ្រាម មិនសមរម្យ រំលោភបំពាន ប្រមាថ បៀតបៀន ហិង្សា ស្អប់ខ្ពើម អុជអាល ឬក៏ទទឹងទិសឡើយ។
• ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់មិនត្រូវលើកកម្ពស់ការសម្ញែងផ្លូវភេទ ឬសម្ភារៈអាសអាភាស អំពើហិង្សា ឬការរើសអើង ផ្អែកលើពូជសាសន៍ សាសនា សញ្ជាតិ ពិការភាព យេនឌ័រ ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ឬអាយុឡើយ។
• ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់មិនត្រូវបំភាន់ ឬមានបំណងបំភាន់នរណាម្នាក់ឡើយ។
• ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់មិនត្រូវលើកកម្ពស់សកម្មភាពខុសច្បាប់ណាមួយ ឬក៏គាំទ្រ លើកកម្ពស់ ឬជួយដល់អំពើខុសច្បាប់ផ្សេងៗឡើយ។
• ខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់មិនត្រូវបង្ហាញភាពខុសឆ្គងអំពីអត្តសញ្ញាណឬភាពជាប់ទាក់ទងរបស់អ្នកជាមួយបុគ្គលឬស្ថាប័នណាមួយ ឬផ្ដល់ចំណាប់អារម្មណ៍ថា “ខ្លឹមសារព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក បានទទួលការគាំទ្រពីកូកា-កូឡា ឬពីបុគ្គលឬអង្គភាពដទៃទៀតឡើយ បើគ្មានករណីដូចនេះ។
បើអ្នកជឿថា ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់បំពានលក្ខខណ្ឌទាំងនេះ សូមជូនដំណឹងយើងតាម https://www.coca-colacompany.com/contact-us រួមទាំងការរៀបរាប់អំពីខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់ជាក់លាក់នោះ និងទីកន្លែងរបស់វា នៅក្នុងសេវានានា ឬវត្តមាននៅក្នុងបណ្ដាញសង្គមរបស់កូកា-កូឡា។ ក្រោមវិសាលភាពដែលច្បាប់អនុញ្ញាត អ្នកយល់ព្រមសងការខូចខាតដល់កូកា-កូឡា ចំពោះបណ្ដឹងទាំងអស់ដែលតតិយភាគីបានប្ដឹងកូកា-កូឡា ដោយសារ ឬជាប់ទាក់ទងជាមួយ “ខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់” របស់អ្នក។
បន្ថែមលើខ្លឹមព័ត៌មានរបស់អ្នកប្រើប្រាស់ ពីពេលមួយទៅពេលមួយ អ្នកអាចជ្រើសរើសផ្ដល់ជូនកូកា-កូឡានូវគំនិត សំណើ ឬមតិតបផ្សេងទៀតអំពីសេវានានា (មតិតប)។ ដើម្បីប្រគល់គំនិតណាមួយ សូមចូលទៅវេបសាយរបស់យើងតាម https://www.coca-colacompany.com/contact-us/submit-an-idea និងពិនិត្យមើលព័ត៌មាននៅទីនោះ។ អ្នកជាម្ចាស់នៃមតិតបរបស់អ្នក ប៉ុន្តែដោយផ្ដល់វាជូនកូកា-កូឡា និងតាមរយៈឯកសារនេះ អ្នកយល់ព្រមផ្ដល់ជូនកូកា-កូឡានូវសិទ្ធិនិងអាជ្ញាបណ្ណដែលបានបង់ប្រាក់ពេញលេញ គ្មានតម្លៃសិទ្ធិ ជារៀងរហូត មិនអាចដកហូតវិញបាន នៅទូទាំងពិភពលោក ដោយមិនផ្ដាច់មុខ និងអាចផ្ដល់អាជ្ញាបណ្ណបន្តទាំងស្រុង ក្នុងការប្រើ ផលិតឡើងវិញ សម្ដែង បង្ហាញ ចែកចាយ សម្រប កែ រៀបទ្រង់ទ្រាយឡើងវិញនិងបង្កើតស្នាដៃក្លាយ ឬក៏ទាញផលគ្រប់យ៉ាងពីមតិតបទាំងអស់របស់អ្នក។ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអ្នក អ្នកក៏ដឹងនិងយល់ព្រមដែរថា កូកា-កូឡាអាចប្រើមតិតបក្នុងសេវានានា ដោយគ្មានការជូនដំណឹងជាមុន។ មតិតបទាំងអស់របស់អ្នកត្រូវបានគិតថាមិនសម្ងាត់ និងមិនមានកម្មសិទ្ធិ។
9. តើអ្វីជាការប្រើប្រាស់ដែលបានទទួលការអនុញ្ញាតលើសេវានានា?
អាស្រ័យលើការអនុលោមរបស់អ្នកជាមួយលក្ខខណ្ឌទាំងនេះ កូកា-កូឡាផ្ដល់ជូនអ្នកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនគោលបំណងពាណិជ្ជកម្ម មានកម្រិត មិនផ្ដាច់មុខ មិនអាចផ្ទេរបាន អាចដកហូតវិញបាន និងសិទ្ធមានកម្រិតប៉ុណ្ណោះ ក្នុងការចូលប្រើនិងប្រើសេវានានា ព្រមទាំងទាញយកសំណៅចម្លងមួយ (1) ច្បាប់ នៃកម្មវិធីនីមួយៗ។
អ្នកត្រូវតែប្រើសេវាទាំងឡាយក្នុងគោលបំណងស្របច្បាប់ ផ្ទាល់ខ្លួន និងមិនមែនពាណិជ្ជកម្ម ហើយមិនត្រូវប្រើក្នុងគោលបំណងបន្លំ ឬជាប់ទាក់ទងជាមួយសកម្មភាពមិនស្របច្បាប់ណាមួយឡើយ។ ដោយមិនកម្រិតលើការចែងខាងលើ អ្នកមិនត្រូវ ហើយអ្នកយល់ព្រមថានឹងមិន ឬប៉ុនប៉ងនឹង ឬលើកទឹកចិត្ត ឬក៏អនុញ្ញាតឱ្យតតិយភាគីណាមួយ៖
• ទទួល (ឬប៉ុនប៉ងទទួល) សិទ្ធិចូលប្រើដោយគ្មានការអនុញ្ញាតទៅកាន់សេវានានា ឬប្រព័ន្ធកុំព្យូទ័រ ឬបណ្ដាញរបស់កូកា-កូឡា តាមរយៈការហែក, ការរម្លើងពាក្យសម្ងាត់ ឬមធ្យោបាយផ្សេងទៀត ឬក៏បំពានសន្តិសុខនៃកុំព្យូទ័រឬបណ្ដាញសន្តិសុខណាមួយ។
• ប្រើសេវានានាក្នុងលក្ខណៈណាមួយដែលអ្នកដឹងឬគួរដឹងថាអាចធ្វើឱ្យខូច បិទដំណើរការ ទម្លាក់បន្ទុកហួសហេតុ ឬបង្អន់សឺវើឬបណ្ដាញរបស់កូកា-កូឡា។
• រើសអើង បៀតបៀន គំរាមកំហែង បញ្ឆោត ធ្វើឱ្យអាម៉ាស់ ធ្វើឱ្យប៉ះពាល់ ឬបង្កការរំខាន ភាពមិនសុខស្រួល ឬការថប់អារម្មណ៍ដល់អ្នកដទៃ ឬក៏ជ្រៀតជ្រែក (ឬប៉ុនប៉ងជ្រៀតជ្រែត) ការប្រើនិងការរីករាយរបស់ភាគីផ្សេងទៀតទៅលើសេវានានា។
• ការប្រើសេវានានាក្នុងនាមនរណាម្នាក់ក្រៅពីខ្លួនអ្នក។
• ចម្លង កែ សម្រប បកប្រែ ធ្វើវិស្វកម្មបញ្ច្រាស ស្រាយកូដ ឬក៏ប៉ុនប៉ងបំបែរឬទទួលសិទ្ធិចូលប្រើបំណែកណាមួយនៃសេវានានា។
• លុបសេចក្ដីជូនដំណឹងអំពីសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិផ្សេងទៀត ដែលមានក្នុងសេវានានា ឬក៏រំលោភឬបំពានកម្មសិទ្ធិបញ្ញារបស់តតិយភាគីណាមួយ។
• ប្រើរ៉ូបូ, Spider, កម្មវិធីស្វែងរក/នាំយកមក ឬឧបករណ៍ស្វ័យប្រវត្តិផ្សេងទៀត, ដំណើរការ ឬមធ្យោបាយណាមួយ ដើម្បីចូលប្រើ, នាំយកមក, លប់ចោល ឬធ្វើលុបក្រមបំណែកណាមួយនៃសេវានានា។
• ជួល ដាក់ជួល ឱ្យខ្ចី លក់ ផ្ដល់អាជ្ញាបណ្ណបន្ត ចាត់តាំង ចែកចាយ ផ្សាយ ផ្ទេរ ឬក៏ធ្វើឱ្យមានសេវានោះ ឬលក្ខណៈពិសេសឬមុខងារណាមួយនៃសេវានានា ដល់តតិយភាគីណាមួយ ដោយសារមូលហេតុផ្សេងៗ។
• រៀបទ្រង់ទ្រាយឡើងវិញ ឬគ្រោងបំណែកណាមួយនៃទំព័រវេប ដែលជាផ្នែកមួយនៃសេវានានា រួមទាំងបំណងលក់បន្ត ឬចែកចាយផលិតផល។
• ប្រើសេវានានា ដើម្បីផ្ញើខ្លឹមសារពាណិជ្ជកម្មឬប្រូម៉ូសិនដោយមិនទទួលការអនុញ្ញាត ឬមិនបានស្នើសុំ។
កូកា-កូឡាសូមរក្សាសិទ្ធិត្រួតពិនិត្យនិងកត់ត្រាសកម្មភាពលើសេវាទាំងឡាយ ក្រោមវិសាលភាពពេញលេញបំផុត តាមដែលច្បាប់ជាធរមានបានអនុញ្ញាត និងស្របតាមគោលការណ៍ឯកជនភាពរបស់កូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងផ្សេងទៀតដែលបានផ្ដល់ជូនអ្នក)។
កូកា-កូឡាមានឆន្ទានុសិទ្ធិក្នុងការបញ្ចប់សិទ្ធិចូលប្រើរបស់អ្នកទៅកាន់សេវានានា (បន្ថែមលើការកែខៃដែលមានផ្សេងទៀត) ដោយគ្មានការជូនដំណឹង បើកូកា-កូឡាមានមូលដ្ឋានសមហេតុផលក្នុងការជឿថា អ្នកកំពុងប្រើសេវានានាដោយបំពានលក្ខខណ្ឌទាំងនេះ។
10. តើមានលក្ខខណ្ឌណាមួយដែលអនុវត្តជាពិសេសចំពោះការប្រើកម្មវិធីនានាដែរឬទេ?
លើកលែងតែបានថ្លែងបញ្ជាក់ក្នុងប្រការ 10 នេះ ពុំនោះសោត លក្ខខណ្ឌទាំងនេះអនុវត្តចំពោះការទាញយកនិងការប្រើប្រាស់របស់អ្នកលើកម្មវិធីរបស់យើង។
មិនដូចនឹងវេបសាយទេ កម្មវិធីចល័តជា Software ដែលត្រូវបានទាញយកនិងដំឡើងលើឧបករណ៍ចល័តរបស់អ្នក។ ទោះបីវាត្រូវបានទាញយកដាក់ឧបករណ៍ចល័តរបស់អ្នកក៏ដោយ កម្មវិធីទាំងឡាយត្រូវបានផ្ដល់អាជ្ញាបណ្ណឱ្យ ពោលគឺមិនមែនលក់ជូនអ្នកឡើយ។ អ្នកមិនបានទទួលផលប្រយោជន៍កម្មសិទ្ធិណាមួយនៅក្នុងកម្មវិធីនានា ឬសិទ្ធិឯទៀត ក្រៅពីការប្រើកម្មវិធីទាំងនោះ ស្របតាមនិងស្ថិតក្រោមលក្ខខណ្ឌទាំងនេះឡើយ។
អ្នកអាចទាញយកសំណៅចម្លងមួយច្បាប់នៃកម្មវិធីមួយដាក់ឧបករណ៍ចល័តដែលជារបស់អ្នក ឬក៏គ្រប់គ្រងដោយអ្នកតែឯង តែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក មិនមែនពាណិជ្ជកម្ម។ ដើម្បីផ្ដល់ជូនអ្នកនូវមុខងារមួយចំនួន កម្មវិធីខ្លះត្រូវតែចូលប្រើមុខងារនិងទិន្នន័យផ្សេងៗនៅលើឧបករណ៍ចល័តរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលកម្មវិធីនានាទុកដាក់ព័ត៌មានផ្ទាល់ខ្លួន សូមពិនិត្យមើលគោលការណ៍ឯកជនភាពកូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងដទៃទៀតដែលមានចំពោះអ្នក នៅពេលអ្នកទាញយកកម្មវិធីមួយ)។
កម្មវិធីនានា និងសេវាឯទៀត ប្រហែលជាមិនមានខ្លឹមសារជាក់លាក់ដូចគ្នាឡើយ។
ពីពេលមួយទៅពេលមួយ យើងប្រហែលជាអភិវឌ្ឍនិងផ្ដល់បច្ចុប្បន្នភាព (ដូចបានឱ្យអត្ថន័យក្នុងប្រការ 4) ដល់កម្មវិធីមួយ។ ផ្អែកលើការកំណត់នៃឧបករណ៍ចល័តរបស់អ្នក នៅពេលឧបករណ៍ចល័តរបស់អ្នកបានភ្ជាប់ជាមួយអ៊ីនធើណិត កម្មវិធីនោះអាចនឹងទាញយកនិងដំឡើងដោយស្វ័យប្រវត្តិនូវបច្ចុប្បន្នភាពដែលមានទាំងអស់ ឬក៏អ្នកអាចទទួលសេចក្ដីជូនដំណឹង ឬការសុំឱ្យទាញយកនិងដំឡើងបច្ចុប្បន្នភាពដែលមាន។ អ្នកយល់ព្រមទាញយកនិងដំឡើងបច្ចុប្បន្នភាពទាំងអស់ ហើយទទួលស្គាល់និងយល់ព្រមថា កម្មវិធីមួយប្រហែលជាមិនដំណើរការប្រក្រតីឡើយ បើអ្នកមិនធ្វើដូច្នោះ។ បច្ចុប្បន្នភាពទាំងអស់ចំពោះកម្មវិធីមួយត្រូវបានសន្មតថាជាផ្នែកមួយនៃកម្មវិធីនោះ និងសេវានានា ហើយស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។
រវាងកូកា-កូឡា និងអ្នក, កូកា-កូឡាសូមរក្សាសិទ្ធិ និងកាន់កាប់សិទ្ធិ សិទ្ធិទទួល និងផលប្រយោជន៍ទាំងស្រុងក្នុង និងចំពោះកម្មវិធីទាំងឡាយ រួមទាំងពាណិជ្ជសញ្ញា កូកា-កូឡា ទាំងអស់ (ដូចបានឱ្យនិយមន័យក្នុងប្រការ 8) ព្រមទាំងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា និងកម្មសិទ្ធិបញ្ញាផ្សេងទៀតទាំងអស់នៅទីនោះ ឬពាក់ព័ន្ធនឹងវា លើកលែងតែបានផ្ដល់ជូនអ្នកយ៉ាងជាក់ច្បាស់នៅក្នុងលក្ខខណ្ឌទាំងនេះ។
នៅពេលអ្នកទាញយកកម្មវិធីណាមួយពី App Store របស់ Apple ឬ Google Play (ជារួមហៅថា “App Platform") អ្នកទទួលស្គាល់ និងយល់ព្រមថា៖
• រវាងកូកា-កូឡា និងApp Platform, កូកា-កូឡាមានការទទួលខុសត្រូវតែឯងលើកម្មវិធីទាំងនោះ។
• App Platform គ្មានកាតព្វកិច្ចផ្ដល់ការថែទាំនិងសេវាគាំទ្រ ពាក់ព័ន្ធនឹងកម្មវិធីនោះឡើយ។
• បើកម្មវិធីយើងមិនអាចអនុលោមតាមការធានាដែលមានជាធរមានណាមួយ៖ (i) អ្នកអាចជូនដំណឹង App Platform នោះ App Platform អាចសងតម្លៃទិញកម្មវិធីមួយ (បើអាចអនុវត្តបាន), (ii) ក្រោមវិសាលភាពអតិបរមាដែលច្បាប់អនុញ្ញាត ផ្លេតហ្វមកម្មវិធីនឹងគ្មានកាតព្វកិច្ចធានាអ្វីទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីទាំងនោះ និង (iii) បណ្ដឹង ការបាត់បង់ ការទទួលខុសត្រូវ ការខូចខាត សោហ៊ុយ ឬការចំណាយដែលរួមចំណែកដល់ការខកខានក្នុងការអនុលោមតាមការធានានានា គឺជាការទទួលខុសត្រូវរបស់កូកា-កូឡា យោងតាមកិច្ចសន្យារវាងកូកា-កូឡា និង App Platform។
• App Platform មិនទទួលខុសត្រូវឡើយចំពោះការដោះស្រាយបណ្ដឹងណាមួយដែលអ្នកមានពាក់ព័ន្ធនឹងកម្មវិធីនានា ឬក៏ការកាន់កាប់និងការប្រើប្រាស់របស់អ្នកលើកម្មវិធីនានា។
• យោងតាមកិច្ចសន្យារវាងកូកា-កូឡា និង App Platform បើតតិយភាគីអះអាងថា កម្មវិធីមួយរំលោភកម្មសិទ្ធិបញ្ញារបស់ភាគីមួយទៀត កូកា-កូឡាមានការទទួលខុសត្រូវចំពោះការស៊ើបអង្កេត ការការពារ ការដោះស្រាយ និងការបន្ធូរបន្ថយបណ្ដឹងកម្មសិទ្ធិបញ្ញាទាំងឡាយនោះ។
• App Platform និងសាខារបស់ខ្លួន គឺជាតតិយភាគីទទួលផលនៃលក្ខខណ្ឌនៃការប្រើប្រាស់ដែលមានជាធរមាន ព្រោះពួកគេទាក់ទងជាមួយអាជ្ញាបណ្ណរបស់អ្នកក្នុងការប្រើកម្មវិធីមួយ។ នៅពេលអ្នកទទួលយក “លក្ខខណ្ឌ” នៃលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង App Platform នឹងមានសិទ្ធិ (ហើយនឹងត្រូវបានសន្មតថាបានទទួលយកសិទ្ធិនោះ) ក្នុងការអនុវត្តលក្ខខណ្ឌនៃការប្រើប្រាស់នេះប្រឆាំងនឹងអ្នក ក្នុងនាមជាតតិយភាគីទទួលផលពីនោះ ពាក់ព័ន្ធនឹងអាជ្ញាបណ្ណរបស់អ្នកលើកម្មវិធីមួយ។
• អ្នកក៏ត្រូវតែអនុលោមផងដែរតាមលក្ខខណ្ឌទាំងអស់របស់តតិយភាគីដែលមានជាធរមានតាមរយៈ App Platform នៅពេលប្រើកម្មវិធីមួយ។
ដើម្បីឈ្វេងយល់បន្ថែមអំពីទិន្នន័យជាក់លាក់ដែលកម្មវិធីណាមួយបានប្រមូល សូមពិនិត្យការកំណត់នៃឧបករណ៍ចល័តរបស់អ្នក ឬត្រួតពិនិត្យការផ្សាយនៅលើ App Platform ដែលអ្នកបានទាញយកកម្មវិធីពីនោះ។ ដើម្បីបញ្ឈប់ការប្រមូលទិន្នន័យទាំងអស់តាមកម្មវិធីមួយ សូមលុបកម្មវិធីនោះចេញ។
តាមរយៈនេះ អ្នកអះអាងនិងធានាថា៖ (i) អ្នកមិនមានទីលំនៅក្នុងប្រទេសមួយដែលត្រូវបានហាមឃាត់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ឬត្រូវបានកំណត់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកថាជាប្រទេស “គាំទ្រភេរវកម្ម”; ហើយ (ii) អ្នកមិនត្រូវមានជាប់ឈ្មោះនៅលើ បញ្ជីរដ្ឋាភិបាលសហរដ្ឋអាមេរិកថាជាភាគីដែលត្រូវបានហាមប្រាម ឬមានកំហិតឡើយ។
11. តើលក្ខខណ្ឌទាំងនេះចូលជាធរមាននៅពេលណា? តើពួកវាបញ្ចប់នៅពេលណា?
លក្ខខណ្ឌទាំងនេះមានប្រសិទ្ធភាព នៅពេលអ្នកទទួលស្គាល់ពួកវាថាជាផ្នែកមួយនៃការបង្កើតគណនី, ការទាញយកកម្មវិធីមួយ ឬការប្រើសេវាណាមួយ ដែលលក្ខខណ្ឌទាំងនេះបានតភ្ជាប់ជាមួយ (អាចមានការលើកលែងដូចបានកត់សម្គាល់ក្នុងប្រការ 2)។ លក្ខខណ្ឌទាំងនេះមានប្រសិទ្ធភាពរហូតដល់អ្នក ឬកូកា-កូឡា បញ្ចប់វា។
អ្នកអាចឈប់ប្រើសេវានានា នៅពេលណាក៏បាន និងមូលហេតុអ្វីក៏បាន។ បើអ្នកចង់លុបគណនីរបស់អ្នក សូមទាក់ទងកូកា-កូឡា ដោយប្រើព័ត៌មានទំនាក់ទំនងដែលបានផ្ដល់ជូនក្នុងប្រការ 15 និង/ឬ លុបកម្មវិធីណាមួយឬទាំងអស់។
បើអ្នកចង់កែឬលុបព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងគណនីរបស់អ្នក សូមមើលផ្នែក “ជម្រើសរបស់អ្នក” នៃគោលការណ៍ឯកជនភាពរបស់អ្នកប្រើប្រាស់កូកា-កូឡា (ឬគោលការណ៍ឯកជនភាពឬសេចក្ដីជូនដំណឹងដទៃទៀតដែលមានចំពោះអ្នក)។
កូកា-កូឡាអាចបញ្ចប់គណនីរបស់អ្នកភ្លាមៗនិងដោយស្វ័យប្រវត្តិ ដោយគ្មានការជូនដំណឹងអ្វី បើអ្នកបំពានច្បាប់ណាមួយដែលអនុវត្តចំពោះការប្រើសេវានានា។ កូកា-កូឡាសូមរក្សាសិទ្ធិលុបគណនីមួយ និងសិទ្ធិចូលប្រើសេវានានា ដោយមានឬគ្មានការជូនដំណឹង បើកូកា-កូឡាមានមូលដ្ឋានសមហេតុផលក្នុងការជឿថា អ្នកប្រើប្រាស់ម្នាក់កំពុងចូលប្រើឬប្រើសេវានានាដោយបំពានលក្ខខណ្ឌទាំងនេះ។
កូកា-កូឡាអាចព្យួរសិទ្ធិចូលប្រើរបស់អ្នកទៅកាន់សេវានានា, លុបចោលគណនីរបស់អ្នក ឬបញ្ចប់លក្ខខណ្ឌទាំងនេះនៅគ្រប់ពេល ដោយគ្មានការជូនដំណឹង បើយើងរកឃើញនិងសង្ស័យថាមានការបង្កអសន្តិសុខ ឬបើកូកា-កូឡាបញ្ចប់ការផ្ដល់ជូនឬការគាំទ្រសេវាណាមួយ ដែលកូកា-កូឡាអាចធ្វើតាមឆន្ទានុសិទ្ធិផ្ទាល់របស់ខ្លួន។
យើងនឹងព្យាយាមផ្ដល់ការជូនដំណឹងជាមុនដល់អ្នក មុនពេលយើងបញ្ចប់សិទ្ធិចូលប្រើរបស់អ្នកទៅកាន់សេវានានា ដើម្បីឱ្យអ្នកអាចទៅយកព័ត៌មានអ្នកប្រើប្រាស់សំខាន់ៗ (ក្រោមវិសាលភាពដែលច្បាប់និងលក្ខខណ្ឌទាំងនេះបានអនុញ្ញាត) ប៉ុន្តែយើងប្រហែលជាមិនធ្វើដូច្នោះឡើយ បើយើងដឹងថា វាឥតប្រយោជន៍ ខុសច្បាប់ មិនផ្ដល់ប្រយោជន៍ដល់សុវត្ថិភាពឬសន្តិសុខរបស់នរណាម្នាក់ ឬក៏បង្កអន្តរាយដល់សិទ្ធិឬទ្រព្យរបស់កូកា-កូឡា។
នៅពេលបញ្ចប់លក្ខខណ្ឌទាំងនេះ សិទ្ធិទាំងឡាយដែលកូកា-កូឡាផ្ដល់ជូននឹងបញ្ចប់ ហើយអ្នកត្រូវតែបញ្ចប់ការប្រើប្រាស់ទាំងអស់នៃសេវានានា ព្រមទាំងលុបសំណៅចម្លងទាំងអស់នៃកម្មវិធីទាំងនោះពីឧបករណ៍ចល័តរបស់អ្នក។
តាមធម្មតាបទបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះដែលត្រូវបានបញ្ចប់ តែនៅមានសុពលភាព គួរបន្តមានសុពលភាព។ ជាឧទាហរណ៍ បទញ្ញត្តិទាំងអស់ខាងក្រោមនឹងនៅមានសុពលភាព៖ ដែនកំណត់ទាំងឡាយលើការទទួលខុសត្រូវរបស់យើង, លក្ខខណ្ឌពាក់ព័ន្ធនឹងភាពជាកម្មសិទ្ធិ ឬកម្មសិទ្ធិបញ្ញា, កាតព្វកិច្ចទាំងឡាយដែលអ្នកមានក្នុងការបង់ប្រាក់ឱ្យយើង និងលក្ខខណ្ឌពាក់ព័ន្ធនឹងទំនាស់រវាងយើង។ ការបញ្ចប់មិន ហើយក៏នឹងមិនកម្រិតសិទ្ធិនិងការកែប្រែណាមួយរបស់កូកា-កូឡា ឬរបស់អ្នក តាមផ្លូវច្បាប់ ឬដោយយុត្តិធម៌ឡើយ។
12. នរណាមានការទទួលខុសត្រូវចំពោះសេវាដែលបានតភ្ជាប់?
សេវាទាំងឡាយមានតំណទៅកាន់វិបសាយនិងធនធានផ្សេងទៀត ដែលតតិយភាគីបានផ្ដល់ជូន (រួមទាំងដៃគូនៃភ្នាក់ងារទីផ្សាររបស់យើង និងបណ្ដាញសង្គម) ព្រមទាំងនៅក្នុងការផ្សាយពាណិជ្ជកម្ម (ជារួមហៅថា “សេវាដែលបានតភ្ជាប់”)។ កូកា-កូឡាមិនអាច និងមិនគ្រប់គ្រងសេវាដែលបានតភ្ជាប់ឡើយ ទោះបីសេវាដែលបានតភ្ជាប់ខ្លះអនុញ្ញាតឱ្យអ្នកនាំចេញព័ត៌មានរបស់អ្នកឱ្យពួកគេក៏ដោយ ដូចជាមុខងារ “ចូលចិត្ត” ឬ “ចែករំលែក” លើបណ្ដាញសង្គម។ សូមត្រួតពិនិត្យដោយយកចិត្តទុកដាក់នូវគោលការណ៍ឯកជនភាព និងលក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀត សម្រាប់សេវាដែលបានតភ្ជាប់ទាំងអស់។ បើអ្នកសម្រេចចិត្តថាចូលប្រើសេវាដែលបានតភ្ជាប់ទាំងឡាយ អ្នកអាចធ្វើដូច្នោះទាំងស្រុងដោយទទួលយកហានិភ័យផ្ទាល់ខ្លួនរបស់អ្នក និងស្ថិតក្រោមខនិងលក្ខខណ្ឌដែលអនុវត្តចំពោះសេវាដែលបានតភ្ជាប់ និងមិនមែនលក្ខខណ្ឌទាំងនេះទេ។
សេវាទាំងឡាយអាចរួមបញ្ចូល software របស់តតិយភាគីដែលត្រូវបានផ្ដល់ជូនជាទូទៅដោយឥតគិតថ្លៃ ក្រោមអាជ្ញាបណ្ណប្រភពបើកទូលាយ ឬអាជ្ញាបណ្ណស្រដៀងគ្នា (“Third Party Software”)។ ទោះបីសេវាទាំងឡាយដែលបានផ្ដល់ជូនអ្នកស្ថិតក្រោមលក្ខខណ្ឌទាំងនេះក៏ដោយ Third Party Software ដែលបានរួមបញ្ចូលក្នុងសេវានានាអាចស្ថិតក្រោមអាជ្ញាបណ្ណផ្សេងទៀត ឬលក្ខខណ្ឌនៃការប្រើប្រាស់ដែលនឹងបង្ហាញជូនអ្នក តាមការអនុវត្តបាន និងនៅពេលអាចអនុវត្តបាន។
13. តើការទទួលខុសត្រូវរបស់កូកា-កូឡាមានកម្រិតដូចម្ដេច ក្រោមលក្ខខណ្ឌទាំងនេះ?
សេចក្ដីប្រកាសមិនទទួលខុសត្រូវរបស់កូកា-កូឡាចំពោះការធានា៖
ក្រោមវិសាលភាពដែលច្បាប់ជាធរមានបានអនុញ្ញាត សេវាទាំងឡាយត្រូវបានផ្ដល់ជូន “ដូចដែលមាន” ជាមួយនឹងកំហុសនិងវិការៈទាំងអស់ ព្រមទាំងដោយគ្មានការធានាអ្វីទាំងអស់។
ក្រោមវិសាលភាពអតិបរមាដែលច្បាប់ជាធរមានបានអនុញ្ញាត, កូកា-កូឡា ក្នុងនាមខ្លួនផ្ទាល់ និងក្នុងនាមក្រុមហ៊ុនចងសម្ព័ន្ធរបស់ខ្លួន ព្រមទាំងអ្នកផ្ដល់អាជ្ញាបណ្ណនីមួយៗឱ្យខ្លួន ក៏ដូចជាអ្នកផ្ដល់ខ្លឹមសារនិងអ្នកផ្គត់ផ្គង់ (ជារួមហៅថា “ភាគីកូកា-កូឡា”) សូមប្រកាសបដិសេធយ៉ាងជាក់ច្បាស់នូវការធានាទាំងអស់ ទោះបានបង្ហាញក្ដី បានបង្កប់ន័យក្ដី តាមខបញ្ញត្តិក្ដី ពាក់ព័ន្ធជាមួយសេវាទាំងឡាយ រួមទាំងការធានាដែលបានបង្កប់ន័យទាំងអស់អំពីភាពជាទំនិញ ភាពសមស្របចំពោះគោលបំណងជាក់លាក់មួយ សិទ្ធិទទួល និងការមិនរំលោភបំពាន ព្រមទាំងការធានាទាំងឡាយដែលអាចកើតឡើងពីការដោះដូរ ការប្រតិបត្តិ ការប្រើប្រាស់ ឬការអនុវត្តពាណិជ្ជកម្ម។ ដោយគ្មានដែនកំណត់ចំពោះបទបញ្ញត្តិដែលបានចែងខាងលើ គ្មានភាគីកូកា-កូឡាណាមួយអាចផ្ដល់ការធានា ឬក៏អាចប្រតិបត្តិឬធ្វើការអះអាងណាមួយដែលថា សេវានានានឹងបំពេញតាមតម្រូវការរបស់អ្នក, សម្រេចបានលទ្ធផលតាមបំណង, ត្រូវគ្នាឬដំណើរការជាមួយ Software ណាមួយ ប្រព័ន្ធឬសេវាផ្សេងទៀត, ធ្វើប្រតិបត្តិការដោយមិនរអាក់រអួល, បំពេញតាមស្តង់ដាប្រសិទ្ធភាពឬភាពអាចទុកចិត្តបាន ឬគ្មានកំហុសអ្វី, ឬក៏ថាកំហុសឬវិការៈផ្សេងៗអាចត្រូវបានកែឬនឹងត្រូវបានកែឡើយ។
ដែនសមត្ថកិច្ចខ្លះមិនអនុញ្ញាតឱ្យមានការដកចេញឬដែនកំណត់លើការធានាបង្កប់ន័យ ឬដែនកំណត់លើសិទ្ធិរបស់អ្នកប្រើប្រាស់តាមផ្លូវច្បាប់ជាធរមានឡើយ ដូច្នេះការដកចេញឬដែនកំណត់ខាងលើខ្លះប្រហែលជាមិនអនុវត្តចំពោះអ្នកឡើយ។
ដែនកំណត់លើការទទួលខុសត្រូវរបស់កូកា-កូឡា
កូកា-កូឡាមានការទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់និងអាចប្រមើលឃើញ ដែលបង្កឡើងដោយការល្មើសខ្លាំងលើលក្ខខណ្ឌទាំងនេះ ក្រោមបទបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ។
ក្រោមវិសាលភាពអតិបរមាដែលច្បាប់ជាធរមានបានអនុញ្ញាត កូកា-កូឡា មិនទទួលខុសត្រូវឡើយចំពោះ៖
• ការខូចខាតដែលមិនអាចប្រមើលឃើញ រួមទាំងការខូចខាតជាផលវិបាក។
• ការខូចខាតជាគំរូ ឬជាការដាក់ទណ្ឌកម្ម។
• ការខាតបង់ប្រាក់ចំណេញ ការខាតបង់អាជីវកម្ម ការបាត់បង់កិច្ចសន្យា ការអាក់ខានអាជីវកម្ម ការបាត់ប្រាក់សន្សំដែលប្រមើលឃើញ ការបាត់បង់កេរ្តិ៍ឈ្មោះ ឬការបាត់បង់ឱកាសពាណិជ្ជកម្ម ជាប់ទាក់ទងជាមួយការប្រើប្រាស់របស់អ្នកលើសេវានានា។
• មេរោគ ឬ Software ព្យាបាទផ្សេងទៀត ដែលបានទទួលតាមរយៈការចូលប្រើសេវានានា ឬក៏កំហុស ការធ្វើមុខងារខុស ការពន្យារពេល ឬការរអាក់រអួលក្នុងសេវានានា ការបាត់បង់ពាក់ព័ន្ធនឹងសកម្មភាពរបស់តតិយភាគីណាមួយ រួមទាំងការប្រើប្រាស់ ឬអលទ្ធភាពក្នុងការប្រើសេវាដែលបានតភ្ជាប់។
លើកលែងតែច្បាប់ជាធរមានបានតម្រូវយ៉ាងជាក់ច្បាស់ ពុំនោះសោត គ្មានព្រឹត្តិការណ៍ណាមួយដែលការទទួលខុសត្រូវសរុបរបស់ភាគីកូកា-កូឡាចំពោះអ្នក ចំពោះបណ្ដឹងទាំងអស់ដែលកើតឡើង ឬពាក់ព័ន្ធនឹងការប្រើប្រាស់ ឬអលទ្ធភាពក្នុងការប្រើសេវានានា ឬក៏កើតឡើងពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ មិនថាមានក្នុងកិច្ចសន្យា ជាកំហុស ឬជាអ្វីក៏ដោយ មានចំនួនទឹកប្រាក់សរុបលើសមួយរយដុល្លារសហរដ្ឋអាមេរិក ($100.00)ឡើយ។
គ្មានអ្វីក្នុងលក្ខខណ្ឌទាំងនេះមានបំណងដកចេញ ឬកម្រិតការទទួលខុសត្រូវតាមរបៀបណាមួយដែលមិនស្របច្បាប់ឡើយ រួមទាំងការទទួលខុសត្រូវចំពោះមរណភាព ឬការរងរបួសផ្ទាល់ខ្លួន ដែលបង្កឡើងដោយការធ្វេសប្រហែស ឬការបង្ហាញខុសដោយបន្លំ ឬការប្រព្រឹត្តដោយចេតនាផ្សេងទៀត។ បើដែនកំណត់ខាងលើណាមួយត្រូវបានរកឃើញថាអសុពលភាព ការទទួលខុសត្រូវសរុបរបស់ភាគីកូកា-កូឡាចំពោះការខូចខាត ការខាតបង់ ឬបណ្ដឹងផ្លូវច្បាប់គ្រប់ប្រភេទទាំងអស់ មិនថាជាអ្វីក៏ដោយ ត្រូវកម្រិតត្រឹមវិសាលភាពអតិបរមាដែលច្បាប់ជាធរមានបានអនុញ្ញាត។
ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកទទួលប្រយោជន៍ពីបទបញ្ញត្តិច្បាប់ជាធរមាននៅដែនសមត្ថកិច្ចដែលអ្នករស់នៅ។ គ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះប៉ះពាល់ដល់សិទ្ធិរបស់អ្នកក្នុងនាមជាអ្នកប្រើប្រាស់ក្នុងការពឹងពាក់លើបទបញ្ញត្តិជាធរមាននៃច្បាប់ក្នុងស្រុកឡើយ។
14. តើកូកា-កូឡានឹងប្រាស្រ័យទាក់ទងដូចម្ដេចជាមួយអ្នកប្រើប្រាស់?
នៅពេលអ្នកប្រើសេវានានា ឬផ្ញើអ៊ីមែលឱ្យយើង អ្នកកំពុងប្រាស្រ័យទាក់ទងជាមួយយើងតាមអេឡិចត្រូនិក។ អាស្រ័យលើជម្រើសរបស់អ្នក និងការកំណត់នៃគណនី យើងនឹងប្រាស្រ័យទាក់ទងជាមួយអ្នកតាមអេឡិចត្រូនិកតាមរបៀបជាច្រើន ដូចជាតាមអ៊ីម៉ែល សារអត្ថបទ ឬការលោតជូនដំណឹងក្នុងកម្មវិធី ឬក៏តាមរយៈការបង្ហោះសារមួយនៅក្នុងកម្មវិធ