ប្រវត្តិរបស់យើង

នៅថ្ងៃទី 8 ឧសភា 1886, Dr. John Pemberton បានបម្រើភេសជ្ជៈកូកា-កូឡាដំបូងនៅលើពិភពលោក នៅឱសថស្ថាន Jacob ក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចរចា។ តាំងពីពេលនោះមក យើងបានវិវត្តទៅជាក្រុមហ៊ុនផលិតភេសជ្ជៈគ្រប់មុខ។ 

ជារៀងរាល់ថ្ងៃ ភេសជ្ជៈរបស់យើងត្រូវបានពិសាយ៉ាងរីករាយលើសពី 2.1ពាន់លាន ដង នៅជាង 200 ប្រទេស។ ហើយក្រុមហ៊ុនកូកា-កូឡា បានជួលបុគ្គលិកប្រមាណ 70ម៉ឺន នាក់ និងមានដៃគូផលិតជាង 225 ក្រុមហ៊ុន ដែលជួយផ្ដល់នូវភាពស្រស់ស្រាយទូទាំងពិភពលោក។

ប្រវត្តិសាស្ត្រដ៏សម្បូរបែប៖ ការធ្វើឱ្យពិភពលោកមានភាពស្រស់ស្រាយ និងការបង្កើតលក្ខណៈពិសេសប្លែកគេ

ជាង 135ឆ្នាំ មកនេះ ក្រុមហ៊ុនកូកា-កូឡា គឺជាផ្នែកមួយនៃជីវិតរបស់ប្រជាជននៅថ្ងៃឈប់សម្រាក ព្រឹត្តិការណ៍ពិសេសៗ និងឱកាសនានាជារៀងរាល់ថ្ងៃ។ ចាប់ពីនិមិត្តសញ្ញា និងការផ្សាយពាណិជ្ជកម្មរបស់យើង រហូតដល់ការផ្ដួចផ្ដើមប្រកបដោយចីរភាពនៅជុំវិញពិភពលោក ក្រុមហ៊ុនកូកា-កូឡា មានបំណងធ្វើឱ្យពិភពលោកស្រស់ស្រាយ ដោយក្នុងពេលជាមួយគ្នា នឹងបង្កើតភាពខុសប្លែកជាវិជ្ជមាន។

Vintage colorful illustration of a hand holding a Coca-Cola bottle in front of a terrestrial globe