តើខ្ញុំអាចពិសាក-កូឡាបានទេ បើខ្ញុំមានជំងឺទឹកនោមផ្អែម?

យើងសូមឱ្យយោបល់ថា អ្នកដែលមានជំងឺទឹកនោមផ្អែម និងមានសំណួរអំពីរបបអាហាររបស់ពួកគេ សូមទាក់ទងវេជ្ជបណ្ឌិតរបស់ពួកគេ។

ចំពោះដែលអ្នកចង់កាត់បន្ថយជាតិស្ករនិងកាឡូរី រួមទាំងអ្នកដែលមានជំងឺទឹកនោមផ្អែម យើងបានផ្ដល់នូវភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសា ដោយបានកាត់បន្ថយជាតិស្ករនិងកាឡូរី ឬមានតិច ឬក៏គ្មានតែម្ដង ដូចជាកូកា-កូឡា គ្មានជាតិស្ករ។ វាក៏ជាមូលហេតុដែលយើងផលិតភេសជ្ជៈរបស់យើងជាច្រើនក្នុងបរិមាណតិចដែរ ដូចជា កូកា-កូឡា រសជាតិដើម ស្ព្រៃ និងហ្វាន់តា ក្នុងកំប៉ុងតូចដែលមានចំណុះ 185ml។

យើងផ្ដល់ព័ត៌មានថាតើជាតិស្ករប៉ុន្មាន និងកាឡូរីប៉ុន្មាន មាននៅក្នុងភេសជ្ជៈរបស់យើង ដើម្បីឱ្យអ្នកពិសាអាចជ្រើសរើសថាមួយណាសមស្របសម្រាប់ពួកគេ និងគ្រួសារពួកគេ។