តើកូកា-កូឡា ធ្វើអ្វីខ្លះ ទាក់ទងនឹងបញ្ហាកាកសំណល់នៃសម្បកវេចខ្ចប់ និងបញ្ហាបរិស្ថានផ្សេងទៀត?

ពិភពលោកជួបប្រទះបញ្ហារឿងសំបកវេចខ្ចប់ ហើយក្រុមហ៊ុនកូកា-កូឡា ក៏ដូចជាក្រុមហ៊ុនទាំងអស់ផ្សេងទៀតដែរ មានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះ។ តាមរយៈចក្ខុវិស័យជាសាកលថ្មីរបស់យើង World Without Waste (ពិភពលោកគ្មានសំរាម) យើងកំពុងវិនិយោគលើផែនដីរបស់យើង និងការវេចខ្ចប់របស់យើង ដើម្បីជួយធ្វើឱ្យបញ្ហានេះក្លាយជារឿងក្នុងអតីតកាល។ ត្រឹមឆ្នាំ 2030 គោលបំណងរបស់យើងគឺជួយប្រមូលនិងធ្វើនិស្សរណកម្មគ្រប់ដបនិងកំប៉ុងដែលយើងលក់នៅទូទាំងពិភពលោក។ ដោយសារយើងមិនអាចធ្វើវាតែឯង យើងកំពុងចាប់ដៃគូជាមួយសហគមន៍ក្នុងស្រុក ឧស្សាហកម្មរបស់យើង និងអ្នកប្រើប្រាស់នៅគ្រប់កន្លែង ដើម្បីជួយធ្វើឱ្យប្រាកដថា សំបកវេចខ្ចប់មិនឈប់នៅកន្លែងដែលវាមិនគួរស្ថិតនៅឡើយ។

ដើម្បីឈ្វេងយល់បន្ថែម សូមចូលមើលទំព័រអាជីវកម្មប្រកបដោយចីរភាព។