ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លក្ខខណ្ឌនៃកម្មវិធីចូលរួម

១. ឈ្មោះកម្មវិធីឈ្នះរង្វាន់៖ “Coca‑Cola FoodMarks”
២. អំឡុងពេលនៃកម្មវិធី៖ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដល់ម៉ោង ២៤:០០ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
៣.ដើមី្បចូលរួម៖ ងាយៗគ្រាន់តែចូលរួមបង្កើតគណនីលើគេហទំព័រកូកា-កូឡា ដើមី្បមានឱកាសឈ្នះរង្វាន់ដោយគេហទំព័រ កូកា-កូឡា នឹងចាប់ឈ្មោះដោយសេរី (Randomly)។
៤.ទីតាំងកម្មវិធី៖ ទូទាំងប្រទេសកម្ពុជា
៥. ប្រភេទកម្មវិធី៖ បង្កើតគណនី ដើមី្បមានឱកាសឈ្នះរង្វាន់។
៦. អ្នកដែលអាចចូលរួមបាន៖

  • អ្នកដែលអាចចូលរួម៖
    • អតិថិជនអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ទិញផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ក្នុងអំឡុង ពេលកម្មវិធី។ សម្រាប់អ្នកចូលរួមដែលមានអាយុក្រោម១៦ឆ្នាំ តាមរយៈការចូលរួមក្នុងការ កម្មវិធីនេះអ្នកចូលរួម បានប្រកាសថាពួកគេបានទទួលការអនុញ្ញាតពីមាតាបិតារបស់ពួកគេ ឬអាណាព្យាបាលស្របច្បាប់ ដើមី្បចូលរួមក្នុងកម្មវិធីនេះ ហើយនឹងគោរពតាម ខ និងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តនៅក្នុងកម្មវិធី។
    • ត្រូវមានសញ្ជាតិខ្មែរ និងស្នាក់នៅក្នុងប្រទេសកម្ពុជា
  • អ្នកដែលមិនអាចចូលរួម៖ បុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ក្រុមហ៊ុន កូកា-កូឡា) ដៃគូសហការ ភ្នាក់ងារក្រុមហ៊ុនពាណិជ្ជកម្មដែលបានចូលរួមរៀបចំកម្មវិធីនេះឡើង និងក្រុមគ្រួសាររបស់ពួកគាត់ (ស្វាមី ភរិយា ឪពុកម្តាយ បងប្អូនបង្កើត និងកូន ) នឹងមិនមានសិទ្ធិ ចូលរួមក្នុង
    កម្មវិធីនេះឡើយ។

៧. រង្វាន់៖

រង្វាន់

ចំនួន

របៀបឈ្នះ

រង្វាន់ទី ១

កាបូបស្ពាយ (Cross body bag)

៥០០

ឈ្នះភ្លាមៗ

រង្វាន់ទី ២

កាបូបស្ពាយ (Tote Bag)

៥០០

ឈ្នះភ្លាមៗ

មួក កូកា-កូឡា

៥០០

ឈ្នះភ្លាមៗ

  • រាល់រង្វាន់ទាំងអស់មិនអាចប្តូរ​ជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបាននោះឡើយ។

៨. ព័ត៌មានលម្អិត និង​បទប្បញ្ញត្តិទាក់ទិនកម្មវិធីឈ្នះរង្វាន់៖

៨.១. នីតិវិធីសម្រាប់អតិថិជន៖

អតិថិជនទាំងអស់គ្រាន់តែចូលទៅកាន់គេហទំព័រកូកា-កូឡា រួចបង្កើតគណនី ដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់ នឹងទទួលឃើញសារលើគេហទំព័រដូចខាងក្រោម៖

  • អបអរសាទ អ្នកបានឈ្នះកាបូបស្ពាយ ១ (Cross Body Bag)។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។
  • អបអរសាទ អ្នកបានឈ្នះកាបូបស្ពាយ ១ (Tote Bag)។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។
  • អបអរសាទ អ្នកបានឈ្នះមួក ១។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។

៨.២. របៀបចូលរួមលេងកម្មវិធី

១. ដើម្បីចូលរួមក្នុងកម្មវិធី៖

          ចូលទៅកាន់​ គេហទំព័រកូកា-កូឡា​ https://www.coca-cola.com/kh/kh រួចបង្កើតគណនី ឬចូលទៅកាន់គណនីដែលមានសម្រាប់ ដោយបំពេញ៖

  • Gmail ឬ FaceBook ឬទូរស័ព្ទចល័ត ដោយផ្តល់ព័ត៌មានដូចជា៖
    • នាមខ្លួន
    • នាមត្រកូល
    • លេខទូរស័ព្ទដៃ
    • អាសយដ្ឋានអ៊ីម៉ែល
  • គណនីត្រូវបានបង្កើតឡើង

២. រាល់ការចូលរួមទាំងអស់ នឹងត្រូវបានសម្រេចជាចុងក្រោយ (“ការចូលរួមដែលមានសុពលភាព”) ដោយ ក្រុមហ៊ុន។

៣. ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការបាត់បង់ ការយឺតយ៉ាវ ឬការចូលរួមខុសពីលក្ខខណ្ឌនេះឡើយ​។

៤. ការចូលរួមដែលមានសុពលភាព ត្រូវតែមានព័ត៌មានលម្អិតដូចមានចែងក្នុងចំណុច ១ នៃ ៨.២។ តាម
រយៈការចូលរួមក្នុងកម្មវិធី និងការដាក់ស្នើសុំចូលរួម អ្នកត្រូវបានចាត់ទុកថាបានប្រកាស និងបញ្ជាក់ថា មិនមានអ្វីនៅក្នុងការចូលរួមនេះនឹងរំលោភបំពានលើសិទ្ធិ ឬនិមិត្តសញ្ញាណាមួយ ឬរំលោភបំពានលើសិទ្ធិ ឯកជនភាព ឬការសម្ងាត់របស់បុគ្គលណាម្នាក់ឡើយ ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភ ឬការបំពានណាមួយ ទៅលើសិទ្ធិឯកជនភាពលើភាគីទី៣។ បើមិនដូច្នេះទេ នឹងត្រូវបានដកសិទ្ធិ ប្រសិនបើការចូលរួមនោះរំលោភលើកម្មសិទ្ធិបញ្ញារបស់ជនណាម្នាក់។

៨.៣. ការបើករង្វាន់

១.អ្នកឈ្នះនឹងត្រូវបានទាក់ទងដោយផ្ទាល់តាមរយៈទូរស័ព្ទដៃ ឬ​ អ៊ីម៉ែលដែលអ្នកបានចុះក្នុងគេហទំព័ប្រូម៉ូសិន ដើម្បីជូនដំណឹងដល់អ្នកឈ្នះ ក៏ដូចជាស្នើសុំព័ត៌មានលម្អិត (ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន
អ៊ីម៉ែល ។ល។) ដើម្បីប្រគល់រង្វាន់អោយបានត្រឹមត្រូវ។

  • អបអរសាទ អ្នកបានឈ្នះកាបូបស្ពាយ ១ (Cross Body Bag)។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។
  • អបអរសាទ អ្នកបានឈ្នះកាបូបស្ពាយ ១ (Tote Bag)។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។
  • អបអរសាទ អ្នកបានឈ្នះមួក ១ ។ សូ​មទាក់ទងមកលេខសេវាអតិថិជនឥតគិតថ្លៃ 1-800-20-2000 សម្រាប់ការបើករង្វាន់។

២.លុះត្រាតែមានចែងច្បាស់លាស់ រង្វាន់ត្រូវបានផ្ដល់ឲ្យក្នុងរូបសណ្ឋានដើម ហើយមិនអាចផ្ទេរ ឬចរចារ ប្ដូរជាប្រាក់ ឬផ្លាស់ប្ដូរបានទេ។ ក្រុមហ៊ុន រក្សាសិទ្ធិមិនផ្ដល់រង្វាន់ ឬផ្នែកណាមួយនៃរង្វាន់នេះ ក្នុងហេតុផលណាមួយដល់បុគ្គលណាដែលខកខានមិនបានបំពេញ
តាមលក្ខខណ្ឌណាមួយដែលបានកំណត់ សម្រាប់ការទទួល រង្វាន់។ រង្វាន់ត្រូវបើកមិនលើសពី ៣០ ថ្ងៃបន្ទាប់ពីការប្រកាសអ្នកឈ្នះប្រចាំសប្តាហ៍នីមួយៗ។

៩. ផ្នែកទំនាក់ទំនង៖

សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី សូមទំនាក់ទំនងទៅកាន់៖

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត
អាសយដ្ឋាន៖ អគារលេខ២៨៧
ភូមិមិត្តភាព សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ផ្នែកបំរើសេវាអតិថិជន៖ ១-៨០០-២០-២២២២ មិនគិតថ្លៃសេវាទូរស័ព្ទ ២៤ម៉ោង/៧ថ្ងៃ

១១. លក្ខខណ្ឌផ្សេងៗ

  • តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមឯកភាពលើ ខ​ និងលក្ខខណ្ឌ និងសេចក្តីសម្រេចរបស់ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។ ការមិនអនុលោមគោរពតាម ខ និងលក្ខខណ្ឌ អាចបណ្តាលឱ្យមានការដកសិទ្ធិ និងការបាត់បង់រង្វាន់។ រាល់បណ្តឹងទាក់ទងនឹងការផ្សព្វផ្សាយនឹងត្រូវ បានដោះស្រាយដោយផ្អែកលើ ខ និងលក្ខខណ្ឌ និងច្បាប់នៃប្រទេសកម្ពុជា។
  • ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវលើរាល់ការចំណាយ រួមបញ្ចូលតែ មិនកម្រិតត្រឹមការធានា ពន្ធអាករ និងការចំណាយផ្សេងៗ របស់អ្នកចូលរួម ដើម្បីចូលរួមក្នុងកម្មវិធីនេះ ឬទទួលយករង្វាន់នោះឡើយ។
  • រាល់ឯកសារដែលបានថតចម្លងដែលបានផ្តល់ជូនដោយអ្នកឈ្នះទាំងអស់នឹងត្រូវរក្សាទុកដោយ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដើម្បីផ្ទៀងផ្ទាត់ និងមិនប្រគល់ជូន អ្នកឈ្នះវិញឡើយ។
  • ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវ ក្នុងករណីដែលការជូនដំណឹង មិនអាចផ្ញើទៅអ្នកចូលរួមបានដោយសារកំហុសណាមួយ និងព័ត៌មានមិនត្រឹមត្រូវដែលបានផ្តល់ដោយ អ្នកចូលរួម។
  • ប្រសិនជា អតិថិជនដែលមានអាយុក្រោម ១៦ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ
    ខមប៉ានី លីមីធីត តម្រូវឱ្យពួកគេមានអ្នកតំណាង និងការធានា ពីឪពុកម្តាយ ឬអាណាព្យាបាលស្រប ច្បាប់ ដើម្បីចូលរួមកម្មវិធី​ និងផ្តល់ព័ត៌មានរបស់ពួកគេ និងចុះឈ្មោះនៅក្នុងគេហទំព័រផ្សព្វផ្សាយ អនុលោមតាមខនិងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពរបស់កម្មវិធី ឈ្នះរង្វាន់នេះ។
  • តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានទាំងអស់ដែលបាន    ផ្ដល់ឲ្យ ដើម្បីគោលបំណងផ្សព្វផ្សាយ ឬមធ្យោបាយ ទំនាក់ទំនងដោយគ្មានផ្ដល់សំណងដល់អ្នកចូលរួម និងអ្នកឈ្នះឡើយ។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការទាមទាររបស់អ្នក ឬតតិយជនណាមួយ ឬការទាមទារ ដែលកើតចេញពីសិទ្ធិដែលបានផ្ដល់ឲ្យក្រុមហ៊ុនទាក់ទងនឹងកម្មវិធីនេះឡើយ។
  • ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការផ្លាស់ប្តូរ ខនិងលក្ខខណ្ឌដោយគ្មានការ ជូនដំណឹងជាមុន។
  • បុគ្គលដែលក្លែងបន្លំព័ត៌មាន/ឯកសារត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការទាមទារសំណង លើការខាតបង់​ដែល​កើតចេញពីការក្លែងបន្លំណាមួយ ស្របតាមច្បាប់ជាធរមាន។