សំណើរសុំសិទ្ធិប្រើប្រាស់
សួស្តី! ប្រសិនបើអ្នកទទួលបានទំព័រនេះ នោះមានន័យថា ក្រុមហ៊ុនយើងបានឃើញមាតិការបស់អ្នកនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយពួកយើងមានបំណងចង់ប្រើប្រាស់មាតិការបស់អ្នក!
ដោយមានការអនុញ្ញាតពីអ្នក ពួកយើងចង់ចែករំលែកមាតិការបស់អ្នកនៅលើគេហទំព័ររបស់ក្រុមហ៊ុនយើង និង/ឬ នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមក្រុមហ៊ុនរបស់ផ្ទាល់ – ហើយយើងនឹងបង្ហាញពីអត្តសញ្ញាណជូនអ្នកដែលជាម្ចាស់មាតិកានោះ! សម្រាប់លក្ខខណ្ឌច្បាប់ពេញលេញសូមអានខាងក្រោម។ ប្រសិនបើអ្នកយល់ព្រម អ្នកគ្រាន់តែឆ្លើយតប ឬផ្ញើសារភ្ជាប់ជាមួយនឹង hashtag និងឈ្មោះម៉ាកយីហោនីមួយៗ (#CokeYes, #SpriteYes, #FantaYes, #ThumsUpChargedYes, #FuzeTeaYes)សូមអរគុណម្តងទៀតសម្រាប់ការចែករំលែក!
លក្ខន្តិកៈនៃមាតិការបស់កូកា-កូឡា
តាមរយៈការឆ្លើយតបជាមួយ hashtag និងឈ្មោះម៉ាកយីហោនីមួយៗ (#CokeYes, #SpriteYes, #FantaYes, #ThumsUpChargedYes, #FuzeTeaYes អ្នកបានយល់ព្រមទៅតាមលក្ខខណ្ឌនានាដូចខាងក្រោម។ ដោយយល់ព្រមផ្តល់មាតិការបស់អ្នកមកកាន់ក្រុមហ៊ុន នោះមានន័យថាអ្នកបានអនុញ្ញាត និងផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនកូកា-កូឡា ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដៃគូផលិត ភ្នាក់ងារ និងអ្នកចាត់តាំងទាំងអស់ និងអ្នកដែលកំពុងធ្វើការងារក្រោមការអនុញ្ញាតរបស់ក្រុមហ៊ុន (ជាសមូហភាព "ភាគីដែលមានអាជ្ញាប័ណ្ណ") មានសិទ្ធិក្នុងការបោះពុម្ព រៀបចំ និងចែកចាយខ្លឹមសារមាតិការបស់អ្នក រួមជាមួយនឹងឈ្មោះរបស់អ្នកទៅក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយដែលត្រូវបានគេស្គាល់ ឬក្រោយមកត្រូវបានបង្កើតឡើងទូទាំងពិភពលោកជារៀងរហូតក្នុងគោលបំណងណាមួយ រួមទាំងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ អ្នកនឹងធានាថាអ្នកមានអាយុ ១៨ ឆ្នាំឬច្រើនជាងនេះ ហើយត្រូវបានផ្តល់សិទ្ធិសម្រាប់ខ្លឹមសារ នឹងមិនរំលោភសិទ្ធិរបស់ភាគីទីបីណាមួយឡើយ ហើយក៏គ្មានការទូទាត់នឹងកើតឡើងដោយសារភាគីណាមួយផងដែរ។ អ្នកយល់ថា “ភាគីដែលមានអាជ្ញាប័ណ្ណ” មិនមានកាតព្វកិច្ចប្រើមាតិកាបែបនេះទេ ហើយភាគីដែលមានអាជ្ញាប័ណ្ណអាចកែសម្រួល ឬធ្វើកិច្ចការចម្លងនៃខ្លឹមសារទាំងនោះជាផ្នែក និង ចែកចាយ ដោយគ្មានការយល់ព្រមពីអ្នកទៅលើខ្លឹមសារចុងក្រោយនោះឡើយ។