ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លក្ខខណ្ឌនៃកម្មវិធីឈ្នះរង្វាន់
 

១. ឈ្មោះកម្មវិធីឈ្នះរង្វាន់៖ “Fantastic Promo”

២. អំឡុងពេលនៃកម្មវិធី៖ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដល់ម៉ោង ២៤:០០ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥

៣. ផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់៖ ហ្វាន់តារសជាតិក្រូច ចំណុះ ៣៣០ ម.ល ហ្វាន់តារសជាតិផ្លែឈើ ចំណុះ ៣៣០ ម.ល ហ្វាន់តារសជាតិទំពាំងជូរ ចំណុះ ៣៣០ ម.ល និងស្ព្រៃ ចំណុះ ៣៣០ ម.ល (ដោយការវេចខ្ចប់ ពិសេសត្រូវបានទទួលស្គាល់ពី វិទ្យាស្ថានស្តង់ដារកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

៤.ទីតាំងកម្មវិធី៖ ទូទាំងប្រទេសកម្ពុជា

៥. ប្រភេទកម្មវិធី៖ “ស្កេន ដើម្បីមានឱកាសឈ្នះរង្វាន់” និង“បើកភ្លាមឈ្នះភ្លាម”

៦. អ្នកដែលអាចចូលរួមបាន៖

  • អ្នកដែលអាចចូលរួម៖
    • អតិថិជនអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ទិញផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ក្នុងអំឡុងពេលកម្មវិធី។ សម្រាប់អ្នកចូលរួមដែលមានអាយុក្រោម១៦ឆ្នាំ តាមរយៈការចូលរួមក្នុងការកម្មវិធីនេះអ្នកចូលរួមបាន ប្រកាសថាពួកគេបានទទួលការអនុញ្ញាតពីមាតាបិតារបស់ពួកគេ ឬអាណាព្យាបាលស្របច្បាប់ ដើមី្បចូល រួមក្នុងកម្មវិធីនេះ ហើយនឹងគោរពតាមខនិងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តនៅ ក្នុងកម្មវិធី។
    • ត្រូវមានសញ្ជាតិខ្មែរ និងស្នាក់នៅក្នុងប្រទេសកម្ពុជា
    • ត្រូវមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែន ដែលមានសុពលភាព។
       
  • អ្នកដែលមិនអាចចូលរួម៖ បុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ក្រុមហ៊ុន កូកា-កូឡា) ដៃគូសហការ ភ្នាក់ងារក្រុមហ៊ុនពាណិជ្ជកម្មដែលបានចូលរួមរៀបចំកម្មវិធីនេះឡើង និងក្រុម គ្រួសាររបស់ពួកគាត់ (ស្វាមី ភរិយា ឪពុកម្តាយ បងប្អូនបង្កើត និងកូន ) នឹងមិនមានសិទ្ធិចូលរួម ក្នុងកម្មវិធីនេះឡើយ។

៧. រង្វាន់៖

រង្វាន់

ចំនួន

របៀបឈ្នះ

រង្វាន់ទី១

ដំណើរកំសាន្តទៅប្រទេសសិង្ហបុរី

១០

ចាប់ឆ្នោតក្នុងខែធ្នូ និងខែមីនា

រង្វាន់ទី ២

ទូរស័ព្ទដៃ Iphone 16 Pro Max   

១៨

ឈ្នះរៀងរាល់សប្តាហ៍

ហ្គេម Nintendo Switch Oled

១៦

ឈ្នះភ្លាមៗ

រង្វាន់ទី៣  

ឈ្នះកាត Smart $1

២៦,២០០

ឈ្នះភ្លាមៗ

ឈ្នះផលិតផល ហ្វាន់តា និង​ ស្រ្ពៃ ១ កំប៉ុង

៧៥០,០០០

ឈ្នះភ្លាមៗ

  • រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបាននោះឡើយ។

៨. ព័ត៌មានលម្អិត និងបទប្បញ្ញត្តិទាក់ទិនកម្មវិធីឈ្នះរង្វាន់៖

    ៨.១. នីតិវិធីសម្រាប់អតិថិជន៖

     អតិថិជនដែលបានជាវផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ និងរកឃើញកូដក្រោមក្រវិលកំប៉ុង ដើម្បីមានឱកាស ចូលរួមឈ្នះរង្វាន់ ហើយនឹងទទួលឃើញសារលើគេហទំព័រដូចខាងក្រោម៖

  • សូមអរគុណចំពោះការចូលរួម។ លេខកូដរបស់អ្នកនឹងចូលរួមការចាប់ឆ្នោតប្រចាំសប្តាហ៍សម្រាប់ឱកាស ឈ្នះទូរស័ព្ទដៃ Iphone 16 Pro Max និងការចាប់ឆ្នោតដំណើរកំសាន្តទៅប្រទេសសិង្ហបុរីដោយការចាប់ ឆ្នោតដំណើរកំសាន្តនឹងធ្វើឡើងចំនួនពីរលើក លើកទី១ នឹងធ្វើឡើងនៅចុងខែធ្នូ និងលើកទី២បន្ទាប់ពី ចប់ប្រូម៉ូសិន។
  • ឈ្នះហ្គេម Nintendo ចំនួន ១រង្វាន់ សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអតិថិជនទូរស័ព្ទ ឥតគិតថ្លៃ 1-800-20-2222 សម្រាប់ការបើករង្វាន់។
  • ឈ្នះកាតបញ្ចូលលុយ Smart $1។ សូមប្រើលេខកូដនេះ ដើម្បីបញ្ចូលលុយដោយចុច *១២០៣* លេខកូដ១៤ខ្ទង់ និងសញ្ញា# រួចចុចបញ្ជូន។
  • គ្រប់រង្វាន់ទាំងអស់អតិថិជនត្រូវស្កេន QR កូដ ដើមើ្បមានឱកាសឈ្នះ លើកលែងតែការឈ្នះរង្វាន់ ផលិតផល ១ កំប៉ុង ដែលរកឃើញភ្លាមក្រោមក្រវិលកំប៉ុង ហើយអាចប្តូរភ្លាមតាមហាងលក់ភេសជ្ជៈដែល ជាដៃគូរពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជា។

៨.២. របៀបចូលរួមលេងកម្មវិធី

    ១. ដើម្បីចូលរួមក្នុងកម្មវិធី៖

    ជំហានទី ១៖ ស្កេនកូដ QR នៅលើកំប៉ុងជាមួយកាមេរ៉ាទូរស័ព្ទដៃ ឬកម្មវិធីស្កេន QR កូដ។

    ជំហានទី ២៖ អ្នកនឹងឃើញគេហទំព័រ ក្រុមហ៊ុនកូកា-កូឡា សូមបង្កើតគណនីជាមួយ៖

  • Gmail ឬ FaceBook ឬទូរស័ព្ទចល័ត ដោយផ្តល់ព័ត៌មានដូចជា៖
    • នាមខ្លួន (តាមអត្តសញ្ញាណប័ណ្ណ)
    • នាមត្រកូល (តាមអត្តសញ្ញាណប័ណ្ណ)
    • លេខទូរស័ព្ទដៃ
    • អាសយដ្ឋានអ៊ីម៉ែល
  • គណនីត្រូវបានបង្កើតឡើង

    ជំហានទី ៣៖ បន្តវាយបញ្ចូលលេខកូដនៅក្រោមក្រវិលកំប៉ុងរបស់អ្នកឱ្យបានត្រឹមត្រូវ។
    ជំហានទី ៤៖ ចុចបញ្ជូន។

២. រាល់ការចូលរួមទាំងអស់ នឹងត្រូវបានសម្រេចជាចុងក្រោយ (“ការចូលរួមដែលមានសុពលភាព”) ដោយក្រុមហ៊ុន។
៣. ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការបាត់បង់ ការយឺតយ៉ាវ ឬការចូលរួមខុសពីលក្ខខណ្ឌនេះឡើយ។
៤. ការចូលរួមដែលមានសុពលភាព ត្រូវតែមានព័ត៌មានលម្អិតដូចមានចែងក្នុងចំណុច ១ នៃ ៨.២។ តាមរយៈការចូលរួមក្នុងកម្មវិធី និងការដាក់ស្នើសុំចូលរួម អ្នកត្រូវបានចាត់ទុកថាបានប្រកាស និងបញ្ជាក់ថា មិនមានអ្វីនៅក្នុងការចូលរួមនេះនឹងរំលោភបំពានលើសិទ្ធិ ឬនិមិត្តសញ្ញាណាមួយ ឬរំលោភបំពាន លើសិទ្ធិឯកជនភាព ឬការសម្ងាត់របស់បុគ្គលណាម្នាក់ឡើយ ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ ការរំលោភ ឬការបំពានណាមួយទៅលើសិទ្ធិឯកជនភាពលើភាគីទី៣។ បើមិនដូច្នេះទេ នឹងត្រូវបានដកសិទ្ធិ ប្រសិនបើការ ចូលរួមនោះ រំលោភលើកម្មសិទ្ធិបញ្ញារបស់ជនណាម្នាក់។

៨.៣. ការបើករង្វាន់

១.អ្នកឈ្នះនឹងត្រូវបានទាក់ទងដោយផ្ទាល់តាមរយៈទូរស័ព្ទដៃ ឬអ៊ីម៉ែលដែលអ្នកបានចុះក្នុងគេហទំព័ប្រូម៉ូសិន ដើម្បីជូន ដំណឹងដល់អ្នកឈ្នះ ក៏ដូចជាស្នើសុំព័ត៌មានលម្អិត (ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន អ៊ីម៉ែល ។ល។) ដើម្បីប្រគល់រង្វាន់អោយបានត្រឹមត្រូវ។

  • រង្វាន់ទី១៖ ការចាប់រង្វាន់មានចំនួនពីរដង៖

A. ការចាប់រង្វាន់លើកទី១ ចំនួន៥ រង្វាន់ សម្រាប់ដំណើរកំសាន្តទៅប្រទេសសិង្ហបុរី

B. ការចាប់រង្វាន់លើកទី២ ចំនួន៥ រង្វាន់ សម្រាប់ដំណើរកំសាន្តទៅប្រទេសសិង្ហបុរី

  • រង្វាន់ទី២៖ រៀងរាល់សប្តាហ៍ មានអ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 16 Pro Max ចំនួន ១ រង្វាន់ ដែលអ្នកឈ្នះត្រូវមកបើកនៅ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។
  • រង្វាន់ទី៣៖ ឈ្នះភ្លាមៗ ហ្គេម Nintendo ចំនួន ១ រង្វាន់ ដែលអ្នកឈ្នះត្រូវមកបើកនៅ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។
  • រង្វាន់ទី៤៖ ឈ្នះភ្លាមៗ កាតបញ្ចូលលុយ Smart $1។ សូមប្រើលេខកូដនេះ ដើម្បីបញ្ចូលលុយដោយ ចុច*១២០៣* លេខកូដ១៤ខ្ទង់ និងសញ្ញា#។
  • រង្វាន់ទី៥៖ ឈ្នះភ្លាមៗ នូវផលិតផល ១ កំប៉ុង ដែលមិនចំាបាច់ស្កេន QR កូដ ដោយអាចឃើញភ្លាមៗក្រោម ក្រវិលកំប៉ុង ហើយអាចប្តូរបានភ្លាមៗតាមហាងលក់ភេសជ្ជៈ ដែលជាដៃគូរពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅទូទាំង ប្រទេសកម្ពុជា។

២.លុះត្រាតែមានចែងច្បាស់លាស់ រង្វាន់ត្រូវបានផ្ដល់ឲ្យក្នុងរូបសណ្ឋានដើម ហើយមិនអាចផ្ទេរ ឬចរចារ ប្ដូរជាប្រាក់ ឬផ្លាស់ប្ដូរបានទេ។ ក្រុមហ៊ុន រក្សាសិទ្ធិមិនផ្ដល់រង្វាន់ ឬផ្នែកណាមួយនៃរង្វាន់នេះ ក្នុងហេតុផលណាមួយដល់បុគ្គលណា ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌណាមួយដែលបានកំណត់សម្រាប់ការទទួលរង្វាន់។ រង្វាន់ត្រូវបើកមិន លើសពី ៣០ ថ្ងៃពីប្រូសិនបានបញ្ចប់ លើកលែងតែរង្វាន់ទី១។

៣.ប្រសិនបើអ្នកឈ្នះមានអាយុក្រោម ១៦ឆ្នាំ អ្នកឈ្នះត្រូវមានមាតាបិតា/អាណាព្យាបាលស្របច្បាប់អមមកជាមួយនៅ ពេលមកបើករង្វាន់។ ប្រសិនបើ មាតាបិតា/អាណាព្យាបាលស្របច្បាប់មកបើករង្វាន់ក្នុងនាមអនីតិជន អ្នកតំណាង នោះត្រូវបង្ហាញឯកសារភស្តុតាងចាំបាច់ដូចជា សៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណដែលមាន សុពលភាពសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ថាពួកគេជាមាតាបិតា ឬអាណាព្យាបាលស្របច្បាប់របស់អ្នកឈ្នះ។

៤.បញ្ជីឈ្មោះអ្នកឈ្នះ ព្រមទាំងរូបថតពេលទទួលរង្វាន់ (រង្វាន់ទី១ រង្វាន់ទី២ និងរង្វាន់ទី ៣) នឹងត្រូវប្រកាសដូចមានចែងក្នុងចំណុចលេខ ១០។

៩. ផ្នែកទំនាក់ទំនង៖

សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី សូមទំនាក់ទំនងទៅកាន់៖
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត
អាសយដ្ឋាន៖ អគារលេខ២៨៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ផ្នែកបំរើសេវាអតិថិជន៖ ១-៨០០-២០-២២២២ មិនគិតថ្លៃសេវាទូរស័ព្ទ ២៤ម៉ោង/៧ថ្ងៃ

១០. ទំនួលខុសត្រូវសម្រាប់សារជូនដំណឹង៖

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងប្រកាសជាសាធារណៈពីខ និងលក្ខខណ្ឌ និងអ្នកឈ្នះក្នុងកម្មវិធីឈ្នះរង្វាន់នេះនៅលើបណ្តាញសង្គមហ្វេសប៊ុក Fanta FB Fan Page ។

១១. លក្ខខណ្ឌផ្សេងៗ

- តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមឯកភាពលើ ខ និងលក្ខខណ្ឌ និងសេចក្តីសម្រេចរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។ ការមិនអនុលោមគោរពតាម ខ និងលក្ខខណ្ឌ អាចបណ្តាល ឱ្យមានការដកសិទ្ធិ និងការបាត់បង់រង្វាន់។ រាល់បណ្តឹងទាក់ទងនឹងការផ្សព្វផ្សាយនឹងត្រូវបានដោះស្រាយ ដោយផ្អែកលើ ខ និងលក្ខខណ្ឌ និងច្បាប់នៃប្រទេសកម្ពុជា។

- ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវលើរាល់ការចំណាយ រួមបញ្ចូលតែមិនកម្រិត ត្រឹមការធានា ពន្ធអាករ និងការចំណាយផ្សេងៗរបស់អ្នកចូលរួម ដើម្បីចូលរួមក្នុងកម្មវិធីនេះ ឬទទួលយករង្វាន់ នោះឡើយ។

- រាល់ឯកសារដែលបានថតចម្លងដែលបានផ្តល់ជូនដោយអ្នកឈ្នះទាំងអស់នឹងត្រូវរក្សាទុកដោយ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដើម្បីផ្ទៀងផ្ទាត់ និងមិនប្រគល់ជូនអ្នកឈ្នះវិញឡើយ។

- ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវ ក្នុងករណីដែលការជូនដំណឹង មិនអាចផ្ញើទៅអ្នកចូលរួមបានដោយសារកំហុសណាមួយ និងព័ត៌មានមិនត្រឹមត្រូវដែលបានផ្តល់ដោយ អ្នកចូលរួម។

- ប្រសិនជា អតិថិជនដែលមានអាយុក្រោម ១៦ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត តម្រូវឱ្យពួកគេមានអ្នកតំណាង និងការធានាពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ដើម្បីចូលរួមកម្មវិធី និងផ្តល់ ព័ត៌មានរបស់ពួកគេ និងចុះឈ្មោះនៅក្នុង គេហទំព័រផ្សព្វផ្សាយ អនុលោមតាមខនិងលក្ខខណ្ឌ និងគោលការណ៍ ឯកជនភាពរបស់កម្មវិធីឈ្នះរង្វាន់នេះ។

- តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានទាំងអស់ដែលបានផ្ដល់ឲ្យ ដើម្បី គោលបំណងផ្សព្វផ្សាយ ឬមធ្យោបាយ ទំនាក់ទំនងដោយគ្មានផ្ដល់សំណងដល់អ្នកចូលរួម និងអ្នកឈ្នះឡើយ។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការទាមទាររបស់អ្នក ឬតតិយជនណាមួយ ឬការទាមទារដែលកើតចេញពី សិទ្ធិដែលបានផ្ដល់ឲ្យក្រុមហ៊ុនទាក់ទងនឹងកម្មវិធីនេះឡើយ។

- បុគ្គលដែលក្លែងបន្លំព័ត៌មាន/ឯកសារត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការទាមទារសំណង លើការខាតបង់ដែលកើតចេញពីការក្លែងបន្លំ ណាមួយ ស្របតាមច្បាប់ជាធរមាន។

- សម្រាប់គោលការណ៍ឯកជនភាព សូមចូលទៅកាន់: https://www.coca-cola.com/kh/kh/legal/terms-and-conditions-fantastic-promo